ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង
Sat,10 August 2019 (Time 04:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ៩កើត ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងនោះ​ក៏មានការចូលរួមពីគ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល ស.ស.យ.ក ខេត្តស្វាយរៀងសរុប​ចំនួន១៦​១០នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីជួបជុំក្រុមគ្រួសារស.ស.យ.ក. ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិ​បាល​ខេត្តស្វាយរៀង បានលើកឡើងថា «សកម្មភាពនៃការចូលរួមរបស់ស.ស.យ.ក. ពិតជាបាន​បង្ហាញពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងដំណើរ ការអភិវឌ្ឍន៍សង្គម ព្រមទាំងសបញ្ជាក់​អោយ​ឃើញ​ពីភាពសក្តិសមទៅនឹងតួនាទីជាអ្នកដឹកនាំបន្តវេន។ជាក់ស្តែងតួនាទីក្នុងជួរថ្នាក់ដឹកនាំខេត្តស្វាយរៀង មួយចំនួន ត្រូវបានផ្តល់អាទិភាពដល់យុវជន ដែលមានភាពសកម្ម  ចារិកល្អ  និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុង​ក្រោយនេះ អ្វីដែលធ្វើអោយខ្ញុំមានមោទនភាព ក្នុងនាមខ្ញុំ ស.ស.យ.ក. ហើយមាន​កម្លាំងចិត្តធ្វើបន្តទៀតនោះគឺ
- សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក. យើងបានរីកលូតលាស់ជាបន្តបន្ទាប់។
- អរគុណចំពោះសមាជិក សមាជិកា ដែលជ្រើសរើសពាក់ឯកសណ្ឋានមួយនេះ។ពេលប្រជាពលរដ្ឋឃើញLogo របស់យើង គឺមិនដែលផ្សារភ្ជាប់ទៅភាពអវិជ្ជមាននោះទេ ប្រជាពល​រដ្ឋ​តែងតែផ្សារភ្ជាប់  ទៅលើកិច្ចការសង្គម... នេះហើយចំពោះខ្ញុំជាមោទនភាព។

ឯកឧត្តម ហ៊ុន​ ម៉ានី​ បានមានប្រសាសន៍ជំរុញ​ និងលើ​កទឹកចិត្តឲ្យយុវជន​ បន្តចូលរួមក្នុង​សកម្មភាព​សង្គម​ ដោយសង្កត់ធ្ងន់ថា​ "យើ​ងទាំងអស់​ មកពីប្រភពផ្សេងគ្នា​ និងអាចមានភាពផ្សេងគ្នា ប៉ុន្តែយើងមាននូវបុព្វហេតុរួមគ្នាមួយ​ នោះគឺការរួមគ្នាបង្កើតភាពជាគម្រូ​ និងភាពវិជ្ជមាន​សម្រាប់សង្គមយើង​ និងសម្រាប់កូនចៅយើ​ងជំនាន់ក្រោយ”៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1123 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98807 នាក់
ខែនេះ :
508837 នាក់
3 ខែនេះ :
1129729 នាក់
សរុប :
17736465 នាក់