ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តកំពត​ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង និងពិនិត្យស្ថានភាពទឹក​
Sat,10 August 2019 (Time 04:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 437នាក់)


ខេត្តកំពត​៖នាព្រឹកថ្ងៃសៅរ៍​ ១០កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធាន​គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ​ ក្រុង​ ស្រុក​ មន្ទីរ​ អង្គភាពពាក់ព័ន្ធ​ ចុះត្រួតពិនិត្យស្ថាភាពទឹក​ និងចែកមីជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិអណ្តូងជីម៉ឺន​ និងភូមិកំពង់គ្រែង​ ឃុំកំពង់គ្រែង​ ស្រុកទឹកឈូ​ ខេត្តកំពត​ចំនួន១៤៤កេះ។ 

សូមបញ្ជាក់ដែរថា រយៈពេលប៉ុន្មានថ្ងៃនេះ​ស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់ បណ្តាល​អោយមានទឹកជំនន់ទឹកភ្លៀងជន់លិចឃុំ​ សង្កាត់មួយចំនួននៅស្រុកទឹកឈូ​ និងក្រុងកំពត​ ឈរលើ​ស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងនាមថ្នាក់ដឹកនាំខេត្ត​ ដោយមានការចង្អុល​បង្ហាញផ្ទាល់ពី​សំណាក់ស​ម្តេចតេជោនាយករដ្ឋមន្ត្រី​ ដល់ក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្រ្គោះ និងដោះស្រាយជាបន្ទាន់​ជូនដល់បងប្អូនដែល​កំពុងរងគ្រោះដោយ​សារបញ្ហា​ខាងលើនេះ។

ដោយឡែកចំពោះប្រជាពលរដ្ឋនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ដែលបានជម្លៀសមក​កាន់​ទីទួលមានសុវត្ថិភាព​ នៅស្ថានីយ៍រថភ្លើង​ចំនួន៦០គ្រួសារ​ និងប្រជាពលរដ្ឋរងគ្រោះចំនួន​៦០គ្រួសារដែរ​ នៅភូមិក្រាំង​ សង្កាត់ក្រាំងអំពិល​ ក្រុងកំពត​ ឯកឧត្តមបានចែកជូននូវអំ​ណោយរបស់​សា​ខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥គីឡូក្រាម​ មី៥កញ្ចប់​ និងថវិកា៥០០០៛ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8235 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105919 នាក់
ខែនេះ :
515949 នាក់
3 ខែនេះ :
1136841 នាក់
សរុប :
17743577 នាក់