ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អំឡុងពេលភ្លៀងធ្លាក់​ជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កឲ្យភូមិសាស្ត្រ ​ខេត្តកំពតខ្លះមា​នភាពលិចលង់ ប៉ុន្តែមិន​ទាន់ធ្ងន់ធ្ងរទេ
Sat,10 August 2019 (Time 02:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តកំពត៖អំឡុងពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា គេសង្កេតឃើញភូមិ​សាស្ត្រខេត្តកំពតខ្លះ​បង្កភាព​លិច​លង់ ប៉ុន្តែពុំមា​នសភាពធ្ងន់ធ្ងរដូចបណ្តាខេត្តមួយចំនួននោះទេ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងខេត្តកំពត បាននិយាយថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានភ្លៀងធ្លាក់​ជាប់ៗគ្នាជាច្រើនថ្ងៃបា​នធ្វើឲ្យតំបន់ភូមិសាស្ត្រ​មួយចំនួនក្នុង​ខេត្តកំពត មានភាពលិចលង់មួយអន្លើ ហើយចំណុចដែលកំពុងប្រឈមនឹងការលិចលង់នោះ គឺភាគច្រើនក្នុងភូមិសាស្ត្រស្រុកទឹកឈូ ដូចជាឃុំព្រៃឃ្មុំ និងឃុំកំពង់គ្រែង នៃស្រុកទឹកឈូ។

សេចក្តីរាយការ​ណ៍បានបញ្ជាក់ទៀតថា ការលិចលង់នៅតាមភូមិសាស្ត្រខាងលើ បណ្តាលមកពីក​ម្ពស់​ទឹកភ្លៀងឡើងខ្លាំង ទើបទំនប់វារីអគ្គិសនីកំចាយ​ត្រូវបង្ខំចិត្តបើកទ្វារ​ទឹកបង្ហូរចូលព្រែក​កំពង់​បាយ ទើបធ្វើឲ្យភូមិសាស្ត្រដែលស្ថិតនៅតាមមាត់ព្រែកត្រូវទឹកជន់លិចមួយអន្លើ ហើយដងផ្លូវ និងលំនៅដ្ឋាននៅចំណុចនោះត្រូវទឹកលិចមួយអន្លើផងដែរ។

ចំពោះបញ្ហាដោយសារគ្រោះធម្មជាតិខាងលើនេះ គេសង្កេតឃើញអាជ្ញាធរគ្រប់គ្រង​គោះមហន្តរាយ​ក្នុង​ខេត្តកំពត ពិសេសសមត្ថកិច្ច បាននិងកំពុងចុះត្រួតពិនិត្យមើលស្ថានភាពទឹក រកវិធានការ​ទប់ទល់ ដើម្បីសង្គ្រោះ និងឆ្លើយតប​ឲ្យបានទាន់ពេ​លវេលាដល់ប្រជាព​លរដ្ឋដែលកំពុង​លិចលង់​ផ្ទះសំបែង។

សូមជម្រាបថា យោងតា​មសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ គឺភ្លៀងនៅតែបន្តធ្លាក់​ជាបន្តបន្ទាប់ ចាប់​ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅគ្រ​ប់តំបន់ ភូមិសាស្ត្រខេត្តកំពត ត្រូវបង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអ្នក​រស់នៅតាមតំបន់​វាលទំនា​បនិងដងព្រែកជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1520 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99204 នាក់
ខែនេះ :
509234 នាក់
3 ខែនេះ :
1130126 នាក់
សរុប :
17736862 នាក់