ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ និងរឹបអូសរថយន្ដជាង៤០គ្រឿង ត្រៀម​បំផ្លាញ​ចោ​ល
Tue,09 July 2019 (Time 08:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 515នាក់)


ខេត្តមណ្ឌលគិរី៖មេឈ្មួញ​កាប់បំផ្លាញ​ និងដឹកជញ្ជូនឈើយ៉ា​ងសកម្មនៅប៉ែក​ឦ​សានដែលមា​នងារជា​ឧកញ៉ា ត្រូវបាន​​កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោម​ការដឹកនាំបញ្ជា​ផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ​អគ្គមេបញ្ជាការង​ នៃកងយោធព​ល​ខេម​រភូមិន្ទ​ និងជា​ប្រធាន​គណៈ​កម្មាធិការជាតិ បានចុះ​ប្រតិ​បត្តិការប​ង្ក្រាបបទល្មើសព្រៃឈើ​ទ្រង់​ទ្រាយធំ នា​រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តមណ្ឌលគិរី ដោយចាប់​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន មេការ២នាក់ ឧកញ៉ា ស៊ឹង សំអុល និងអ្នកបើករ​ថយន្តម្នាក់ ព្រមទាំងដក​ហូតរ​ថយន្ដ​ជាង៤​០​គ្រឿងផងដែរ។

បើតាម​លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ​ ដើម្បីទប់ស្កាត់ និង​បង្ក្រាបប​ទ​ល្មើសធនធានធម្មជាតិ បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថា​ ការចុះបង្ក្រាបបទល្មើស​ទ្រង់ទ្រាយ​ធំនេះ កម្លាំងអាវុធហត្ថ​បានចាប់ខ្លួនមនុស្ស​៤នាក់ក្នុងនោះ​មានឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុម​ហ៊ុន មេការ និងអ្នកបើ​ករថយន្ត ព្រមទាំងរ​ថយន្ដជាង​៤០គ្រឿង​។

លោកឧត្តមសេនីយ៍បញ្ជាក់ថា រថយន្ដល្មើសផ្សេង​ទៀត ត្រូវបានឈ្មូញ​យកទៅលាក់ទុកនៅក្នុងព្រៃ ហើយ​នៅពេលនេះកម្លាំងជំនាញកំពុងរុករកយ៉ាងក្ដៅគគុក។​ចំណែក​រថយន្ដដែល​សមត្ថកិច្ចរក​ឃើញនៅ​ក្នុងព្រៃ នឹងធ្វើការបំផ្លាញចោល​នៅទីនោះតែម្ដង។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា កន្លងទៅគ​ណៈកម្មការជាតិ បានធ្វើការត្រួត​ពិនិត្យ​ឃើញថា ទោះបីមានការផ្សព្វផ្សាយ​អប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តប​ន្ទាប់ក៏ដោយ នៅតែមា​នការលួចបន្លំកាប់​ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់​មធ្យោ​បាយ​គ្រប់រូបភាពតែម្តង។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍បានអំពាវ​នាវឲ្យក្រុមឈ្មួញដែល​ពាក់ព័ន្ធបទល្មើស​ព្រៃឈើ​នេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈម​មុខនឹង​ផ្លូវច្បាប់​ជាក់​ជាមិនខាន​ឡើយ​។

គួរបញ្ជាក់ដែរថា​៖នាពេលថ្មីៗកន្លងទៅនេះ​​គណៈកម្មាធិការ​ជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីការអនុវត្តវិធានការទៅលើបុគ្គល ឬក្រុម​ហ៊ុន និង​មធ្យោបាយដែ​លពាក់ពន្ឋ័ និងបទល្មើសព្រៃឈើ​​ គណៈកម្មកា​រជាតិដើម្បីទប់ស្កាត់ និង​បង្ក្រាបបទ​ល្មើសធន​ធានធម្មជាតិ ​នឹងអនុវត្តវិធា​នកា​រដូចក្រោម៖
ទី១-បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹ​ត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្ត​វិធានការច្បាប់​តឹងរ៉ឹង​។
ទី២-មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ...) ដែលពាក់​ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំ​ទៅអា​ជ្ញាធរមា​នសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង​។ទន្ទឹមនោះលោកឧត្តមសេនីយ៍ក៏បានអំពាវនា​វ ដល់សមត្ថកិច្ចជំនាញ អាជ្ញាធរ​មានសមត្ថកិច្ច​គ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ​​និងសូមអំពាវនាវដល់ ប្រ​ជាព​ល​រដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅ​ប្រក​បមុខរបរស្របច្បាប់វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4688 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96231 នាក់
ខែនេះ :
549347 នាក់
3 ខែនេះ :
1115191 នាក់
សរុប :
17817751 នាក់