ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើករថយន្ត​ខ្វះការប្រុងប្រយត្ន័ ទៅបុកអ្នកដើរឆ្លងផ្លូវម្នាក់ បណ្ដាលឲ្យរងរបួសបាក់ជើង យ៉ាងធ្ងន់​ធ្ងរ បញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីពេទ្យ
Tue,09 July 2019 (Time 05:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 449នាក់)


រាជធានី​ភ្នំពេញ៖បុរសម្នាក់ ​ត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់​ធ្ងរបញ្ជូន​ទៅសង្គ្រោះនៅ​ឯមន្ទី​ពេទ្យ ខណៈកំពុងដើរឆ្លងផ្លូវ។ករណីនេះបានកើតឡើង​កាលពី​វេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៣៣៦ ចំណុចមុខហាងនំបុ័ងបឹងសាឡាង  ស្ថិត​នៅ​ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

តាមសាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុ បុរសមិន​ស្គាល់អត្ត​សញ្ញា​ណ​ម្នាក់​ បានដើរឆ្លងផ្លូវពីម្ខាងទៅម្ខាងទៀត ក្នុងទិសដៅពីត្បូងទៅជើង ខណៈ​ពេលកំពុង​ដើរឆ្លង​ផ្លូល​នោះ ក៏ស្រាប់តែ​មានរថយន្តម៉ាកTOYOTA PRUSSIA មួយគ្រឿង ពណ៌ស ពាក់​ស្លាក​លេខ​2AY-0138​បើកបរដោយ​យុវជនវ័យក្មេងម្នាក់ ក្នុងទិសដៅពីលិច​ទៅកើតតាម​បណ្តោយ៣៣៦ធ្វើ​ដំណើរក្នុងលឿនលឿនគួសមដែរ មកបុកជនរងគ្រោះដួលរួច​កិនត្រូវជើងខាងឆ្វេង​បាក់កជើង​ចេញឆ្អឹងមក​ក្រៅរងរបួសធ្ងន់ ហើយភ្លាមនោះរថយន្ត​បង្ករ និងអ្នកបើកបរត្រូវបានប្រជាពលរដ្ឋ​ជួយឃាត់បានភ្លាមៗ រួចរាយការណ៍ប្រាប់សមត្ថកិច្ចន​គរបាល​មូលដ្ឋាន មកពិនិត្យក​ន្លែង​កើត​ហេតុតែម្តង។

ក្រោយពេលកើ​តហេតុសមត្ថកិច្ច​បានទាក់ទងហៅរថយន្តសាម៉ុយគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះ​នៅ​មន្ទី​ពេទ្យកាល់​ម៉ែត្រភ្លាមៗតែម្តង។ចំណែក​ករថយន្តបង្ករត្រូវបានសមត្ថកិច្ចទាក់ទង រាយកាណ៍​ទៅ​សមត្ថកិច្ចជំនាញចុះ​មកធ្វើការវាស់វែងយករថយន្តទៅរក្សារទុក នៅអធិការដ្ឋាននគរបាល​ខណ្ឌទួល​គោករងចាំដោះស្រាយនៅពេលក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4508 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96051 នាក់
ខែនេះ :
549167 នាក់
3 ខែនេះ :
1115011 នាក់
សរុប :
17817571 នាក់