ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះវិ​ហារ បានចេ​ញសេចក្តីណែនាំ ស្តីពីការបង្ក្រាប និងទប់ស្កាត់បទល្មើស ធនធានធម្ម​ជាតិ
Wed,10 July 2019 (Time 01:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 508នាក់)


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តខេត្តព្រះវិហារ បានចេញសេចក្តីណែនាំដល់អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព មេបញ្ជាការកងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ​ ស្តីពីការបង្ក្រាប និងទ​ប់ស្កាត់បទ​ល្មើស​ធនធានធម្មជាតិឲ្យ​មានប្រសិទ្ធិភាព។

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះវិហារ ដែ​លចុះហត្ថលេខាដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តបានបញ្ជាក់ថា៖ដោយពិនិត្យឃើញថា ទោះបីជាមានការផ្សព្វផ្សាយអប់រំ ណែនាំ ទប់​ស្កាត់ ​និងបង្រ្កាបបទល្មើសធ​នធានធម្មជាតិជាប្រចាំ យ៉ាងណាក៏ដោយ ក៏ការលួចបន្លំប្រព្រឹត្ត​បទ​ល្មើស​នៅតែកើតមានឡើង ជាបន្តបន្ទាប់តាមគ្រប់មធ្យោបាយ ​ និងគ្រប់​រូបភាព​។

ដើម្បីរ​ក្សាបាននូវធ​នធានធម្មជាតិ​ឲ្យបាន​គង់វង្ស រដ្ឋបាលខេត្ត សូមដាក់ចេញ​នូវវិធានកា​រសម្រាប់​រដ្ឋបាល​ក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធអនុវត្តដូចខាងក្រោម៖
ទី១-បន្តផ្សព្វផ្សាយ​ អប់រំ ណែនាំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (បទល្មើសព្រៃឈើ ការកា​ប់រានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ និង​កា​ររុករកធនធានរ៉ែដោយខុសច្បាប់។
ទី២-ត្រូវអនុវត្តឲ្យបានតឹងរឹងនូវវិធាន​ការច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនដែល​ពាក់ព័ន្ធការ​ប្រព្រឹត្តល្មើ​សធនធានធម្មជាតិ។
ទី៣-មធ្យោបាយ​ (រថយន្ត គោយន្ត ម៉ូតូ) ដែលពាក់ព័ន្ធនិងបទល្មើសព្រៃឈើ ត្រូវស្នើសុំទៅអាជ្ញាធ​រមានស​មត្ថកិច្ច ដើម្បីបំផ្លាញចោ​លនៅនិងកន្លែង៕
ព័ត៌មានលំអិតសូមអញ្ជើញអាននូវខ្លឹមសារបស់រដ្ឋបាលខេត្តព្រះវិហារដែលមានដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820575 នាក់