ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ការប្រកួតកីឡាទូកកានូ នឹងរ៉ូវីងកម្ពុជា នាពេលខាងមុខនេះ​ ខេត្តស្វាយរៀង នឹងធ្វើជាម្ចាស់ផ្ទះ
Mon,08 July 2019 (Time 07:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តស្វាយរៀង៖កា​រៀប​ចំការប្រកួត​កីឡាទូកប្រពៃ​ណីខ្នាត​អន្តរជាតិ​"ទូកនាគ"​ ជ្រើសរើសជើង​ឯកពានរង្វាន់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល​នឹងប្រ​ព្រឹត្ត​ទៅនៅថ្ងៃទី​២៧-២៨ ខែកក្កដា ឆ្នាំ២០១៩​ខាងមុខនេះ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែល​ខេត្ត​ស្វាយ​រៀង ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត​។

ឯកឧត្តម ម៉ែន វិ​បុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍​បែបនេះ​ក្នុងឱ​កា​ស​ដែល​ឯកឧត្តម ​អញ្ជើញចូលរួមប្រជុំពិ​ភាក្សាការងារ ជាមួយប្រតិភូស​ហព័ន្ធកីឡាទូកកានូ នឹង​រ៉ូវីង​កម្ពុជា ដឹកនាំដោយឯកឧត្តម​បណ្ឌិត មាស​ សារិន​ អនុប្រធានអចិន្ត្រៃយ៍​សហព័ន្ធ​ នា​រសៀល​ថ្ងៃចន្ទ ០៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​០៨ ខែកក្កដាឆ្នាំ២០១៩​​ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម អភិបាល​រងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរ-អង្គ​ភាព​ពាក់ព័ន្ធនានាផងដែរ​។

មានប្រសាសន៍នៅក្នុងឱកាស​នោះឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា​៖រដ្ឋបាលខេត្ត​ស្វាយរៀង នឹង​ចូល​រួមសហការទៅ​លើកិច្ចការងារផ្សេងៗដូចជា សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និង​ការងារសំខាន់ៗមួយចំនួនទៀត ដើម្បីឲ្យ​ការរៀបចំនេះប្រព្រឹត្តិ​ទៅដោយរលូន បង្ករភាព​សប្បាយរីក​រាយ​ជូនដល់បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានលទ្ធផលល្អប្រសើរ។

ទទឹមនោះឯកឧត្តមបានសម្តែងនូវការអរគុណ នឹង​ស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះ​ប្រតិភូសហព័ន្ធកីឡា​ទូក​កានូ នឹងរ៉ូវីងកម្ពុជា ដែល​បានជ្រើស​រើសយកទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើជាម្ចា​ស់ផ្ទះក្នុងការប្រកួត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6285 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97828 នាក់
ខែនេះ :
550944 នាក់
3 ខែនេះ :
1116788 នាក់
សរុប :
17819348 នាក់