ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរអភិវឌ្ឍន៍ជនបទ ​ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំស្ដីពី ​លទ្ធផលការ​ងារអនុវត្តក្នុងឆមាសទី១ និងផែនការ​សកម្មភាពបន្ត លើវិស័យផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យជនបទ
Mon,08 July 2019 (Time 05:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្ត​មណ្ឌលគិរី៖នាព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បាន​ដឹកនាំ​កិច្ច​ប្រ​ជុំស្ដីពី លទ្ធផល​ការងារអនុវត្តក្នុងឆមាសទី១ និងផែនការសកម្មភាពបន្ត លើវិស័យផ្គត់​ផ្គង់ទឹក​ស្អាត និងអនាម័យ​ជនបទខេត្ត ព្រមទាំង​លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព​ពាក់ព័ន្ធនានា អភិបាលក្រុង/ស្រុកទាំង​៥ មេឃុំ/ចៅសង្កាត់ និងអង្គការដៃគូរអភិវឌ្ឍន៍នាន ដែល​ប្រព្រឹត្ត​ទៅនៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី។

លោក​ ឈឹម កាន អភិបាលរងខេត្ត បានមានប្រសាសន៍ ណែនាំដល់ក្រុមកា​រងារបច្ចេកទេស​ផ្គត់ផ្គង់វិ​ស័យទឹ​កស្អាត និងអនាម័យជនបទខេត្ត ត្រូវបន្ត​យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ធ្វើ​ឱ្យ​សម្រេចបានតាម​ការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដែលពួកគា​ត់កំពុងជួប​ប្រទះ​បញ្ហាខ្វះ​ទឹក​ស្អាត និងអនាម័យ។
ទន្ទឹមនឹងនោះ ក្រុមការងារប​ច្ចេកទេស ក៏ត្រូវអនុវត្តការងា​រនេះបន្ថែមទៀត ឱ្យមានប្រសិទ្ធភាព និង​មានកា​រទទួល​ខុសត្រូវ ក្រោយ​ពីបង្កើត​ និងកែសម្រួលសមា​សភាពនេះរួច ដើម្បី​ធ្វើឱ្យ​ខេត្តមណ្ឌ​ល​គិរី ទទួលបានវិស័យ​ផ្គត់ផ្គង់ទឹកស្អាត និ​ងអនាម័យជនបទ ឱ្យមានកម្រិតខ្ពស់ ទៅតាមផែន​ការដែ​លបាន​គ្រោងទុក នៅឆ្នាំ២០២៣ ដ​ល់ឆ្នាំ២០២៥​ របស់រាជរដ្ឋាភិបាល ដែ​លបានដាក់ចេញ។

សូមបញ្ជាក់ដែរថា​៖តាម​របា​យការណ៍​របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជ​នបទខេត្ត លោក យន់ សារ៉ោម បាន​ឱ្យដឹងថា បច្ចុប្បន្ន​ខេត្តម​ណ្ឌលគិរី មានស្ថាន​ភាពផ្គត់ផ្គង់ទឹកស្អាត ​និងអនាម័យជនបទ ក្នុងនោះ​ក្រុងសែន​មនោរម្យ មានស្ថានីយ៍​ផលិតទឹកស្អាត១កន្លែង ផ្គត់ផ្គង់បាន៦៦២​គ្រួសារ ក្នុងចំណោម​៣.១៨៩​គ្រួសារ ​មានបណ្តាញ​ទឹកឯកជន២កន្លែង នៅស្រុកកែវសីមា និងស្រុកកោះញែក ផ្គត់​ផ្គង់១៦​៣៧គ្រួ​សារ និងបណ្តាញទឹកស្អាត១កន្លែង កំពុ​ងសាងសង់នៅស្រុកពេជ្រាដា ក្រៅពីនោះ មានអណ្តូងស្នប់ និងអណ្តូងចម្រុះចំនួន១៩៦១អណ្តូង សរុបទាំងអស់ស្មើនឹង​១៥.០២៤គ្រួសារ ស្មើ​នឹង៧៥,៩% ផ្នែកអនាម័យក្នុងខេត្ត មានបង្គន់អនាម័យសរុប៧.៤៥២បង្គន់ ស្មើនឹង៦៤,៩%៕

ទទឹមនោះដែរលោកអភិ​បាលរងខេត្ត បានស្នើដល់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃ​គូរអភិ​វឌ្ឍន៍​ជាតិ អន្តរជាតិ បន្តជួយ​ឧបត្ថម្ភ គាំទ្រ ឱ្យបានកាន់​តែច្រើនសម្រា​ប់ការងារអភិវឌ្ឍន៍ លើវិស័យផ្គត់​ផ្គង់ទឹក​ស្អាត និងអ​នាម័យជនបទ នៅក្នុងខេត្ត និងត្រូវបន្ត ពង្រឹងការលើកកម្ពស់ ការផ្គត់ផ្គង់វិស័យ​ទឹកស្អាត និងអនា​ម័យជនបទ ឱ្យសម្រេចបាន​១០០% នៅឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4340 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
95883 នាក់
ខែនេះ :
548999 នាក់
3 ខែនេះ :
1114843 នាក់
សរុប :
17817403 នាក់