ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្ត​០៤គ្រឿង​ បុកបន្តគ្នា នៅស្រុកព្រៃនប់ សំណាងល្អមិនមានអ្នករងរបួស
Tue,09 July 2019 (Time 10:30 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 445នាក់)


ខេត្តព្រះសីហនុ​៖​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមផ្លូវជាតិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩​ ស្ថិតនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីវេលាម៉ោង​១៦ និង២០នាទី​ល្ងាចថ្ងៃទី០៨ ខែកក្កដា​ ឆ្នាំ២០១៩ ដោយរថយន្ត​ ចំនួន០៤គ្រឿង​បានបុកបន្គគ្នា សំណាងល្អមិនបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់ គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ។

​បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងរវាងរថយន្ត​ ០៤គ្រឿង​ បុកតគ្នា ដែលមានទិសដៅភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ​។លោកបន្តថា រថយន្តទាំងបួនគ្រឿងដែលបង្កការគ្រោះថ្នាក់ចរាចរណ៍នេះរួមមាន​៖​
ទី១.រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9993 (រថយន្តទី១) បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។​
ទី២.រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកណ្តាល 2C-8939 (រថយន្តទី២) បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់តាក់ស៉ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។​
ទី៣.រថយន្តម៉ាក TOYOTA -PRUIS ពណ៍ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 (រថយន្តទី៣) បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខ័ណមានជ័យ រាជធានីភ្នំពេញ។​
និងទី៤.រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225​ ( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។

បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង​០៤គ្រឿង បានយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង។ដោយឡែកអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820863 នាក់