ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់​ គីម​ បន្តបំពា​ក់មេដាយមាស ដល់អាជ្ញាធ​រ អ្នកស្ម័គ្រចិត្ត និងវិស័យ​ឯកជន នៅខេត្តព្រះសីហនុ
Mon,08 July 2019 (Time 03:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 478នាក់)


ខេត្តព្រះ​សីហនុ​៖ឯកឧត្តម នាយឧ​ត្តមសេនីយ៍គន់​ គីម​ ទេសរដ្ឋមន្ត្រីទទួ​លបន្ទុកបេសកកម្មពិសេស ជា​អនុប្រ​ធានទី១ នៃគណៈ​កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ និងឯ​កឧត្តម គួច​ ចំរើន​ អភិ​បាល​ នៃគណៈអ​ភិបាលខេត្តព្រះ​សីហនុ នាព្រឹកថ្ងៃចន្ទ័ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩​ បាន​អញ្ជើញសំណេះ​សំណាលជាមួយអាជ្ញាធរ អ្នក​ស្ម័គ្រ​ចិត្ត និង​វិស័យឯកជនផ្សេងៗ ដែលបានចូលរួម​ជួយសង្គ្រោះ ក្នុងការដួលរ​លំបាក់អគារ ៧ជាន់
​នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

ក្នុងឱកាសនោះ​ឯកឧត្តម នាយឧត្តមសេនីយ៍ គន់​ គីម​ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជា​តិគ្រប់គ្រងគ្រោះ មហន្តរាយ បានមាន​ប្រសាសន៍​សំណេះ​សំ​ណាលជាមួយ មន្ត្រីអាជ្ញាធរ អ្នកស្ម័គ្រចិត្ត វិស័យឯកជន និងកងកម្លាំងគ្រប់ប្រភេទ ដែល​បានចូ​ល​រួមជួយ​សង្គ្រោះជនរងគ្រោះក្នុងករណីឧបទ្ទវហេតុ នៃការបាក់អគារកម្ពស់ ៧ជាន់ ដែលមា​នទី​តាំងដីឡូ នៅតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កាល​ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ។
 
ជាងនេះឯកឧត្តម នាយឧត្តមសេនីយ៍ គន់​ គីម​ បានបញ្ជាក់ថា នេះគឺជាការឆ្លើយតប ទៅនឹងការ​ខិតខំប្រឹងប្រែ​ងប្រតិបត្តិការជួយសង្គ្រោះ របស់កងកម្លាំងរបស់យើង អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត និង​វិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះ រុករកជនរងគ្រោះ និង​សាក​សព ក្នុងឧបទ្ទវហេតុ នៃការដួលរលំបាក់អគារ ៧ជាន់​ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បណ្តាល​ឱ្យមានមនុស្សស្លាប់ ២៨នាក់ និងរងរបួស ២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩​កន្លងមក៕

សូមបញ្ជាក់ផងដែរ​ថា​៖ក្នុង​ពិធីបំពាក់មេដាយមាសនេះ បានធ្វើឡើងនៅកំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ ដោយអ្នកទទួលបានមេដាយ​មកពី ក្រុមហ៊ុន China Construction S.E.A Cambodia Corporation L.T.D,កងវិស្វកម្ម,​កាកបាទ​ក្រហមកម្ពុជាខេត្ត,​មន្ទីរសុខាភិបាល,ប្រជាការពារ, រដ្ឋបាល​ក្រុង ,ក្រុមហ៊ុន Sea Snake Investnen Co.LTD ,​ក្រុមការងារអ្នកស្មគ្រ័ចិត្ត ​សមាគមន៍នារីខេត្ត , បញ្ហាកា​រដ្ឋានវិស្វកម្ម, ក្រុមហ៊ុនប្រមូលសំរាម KSWM ,​ក្រុមហ៊ុន GLSC សរុប៤៣៤នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6105 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97648 នាក់
ខែនេះ :
550764 នាក់
3 ខែនេះ :
1116608 នាក់
សរុប :
17819168 នាក់