ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងអភិបាលខេត្តដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខ័ន្ធសពឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ ស្នងការរងនគរបាលខេត្តសៀមរាប ដែលបានទទួលមរណៈភាព ដោយរោគាពាធ
Mon,08 July 2019 (Time 12:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 478នាក់)


ខេត្តសៀមរាប:នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្តរួមមាន:ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ ស្នងការរងនគរបាលខេត្ត ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

ក្នុងការចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តម អ៊ាន ឃុន និង ឯកឧត្តម ទៀ សីហា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព និង មន្ត្រីរាជការ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើមក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និង បំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការកសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋាននៃកងនគរបាលជាតិ ។

ឯកឧត្តមបន្តថា ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ចរបស់ឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ ដែលជាថ្នាក់ដឹកនាំមួយដ៏ឆ្នើមក្នុងការបញ្ជាដឹកនាំ ក្នុងការបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ ក្នុងរយៈពេល៤០ឆ្នាំមកនេះ ។

បញ្ជាក់ សពត្រូវបានតំកល់ទុកធ្វើទក្ខិណាទាន ទៅតាមប្រពៃណីសាសនានៅវត្តកេសរារាម ភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ាន ឃុន និង ឯកឧត្តម ទៀ សីហា ព្រមទាំងឯកឧត្តមជាមេបញ្ជាការ បញ្ជាការរង និងឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ សូមឲ្យលោកបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

គួរបញ្ជាក់ថា ក្នុងនោះដែរឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ខេត្ត និងបច្ច័យចំនួន២លានរៀល ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ទោ ក័ន្ត សម្បត្តិ យកទៅប្រើប្រាស់ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820466 នាក់