ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដោយសារតែបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ និងការធ្វេសប្រហែស ទើបមាន ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍បែបនេះ
Sat,06 July 2019 (Time 08:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 504នាក់)


ខេត្តកំពត៖យោងតាមសេចក្តីរាយការណ៍ ពីអធិការនគរបាលក្រុងកំពតបានឲ្យដឹងថា៖​កាលពី វេលាម៉ោង​២១និង០៥នាទី យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរមួយករណី កើតឡើងលើកំណាត់ផ្លូវជាតិលេខ៣ កំពត វាលរេញ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ទនៈសាវីមិច ស្ថិត​ក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បង្កឡើង​ដោយរថយន្ត​បីគ្រឿងបុក​បន្តកន្ទុយគ្នា​បណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាតធ្ងន់មួយគ្រឿង និងស្រាលមួយគ្រឿង
មួយគ្រឿងទៀត បានបង្កើនល្បឿនរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅ​ដល់កន្លែងកើតហេតុ ដោយ​ក្នុង​ហេតុការណ៍នេះក៏មានមនុស្សរងរបួសម្នាក់ផងដែរ។

ប្រភពបានបន្តថា មុនដំបូងមានរថ​យន្តបង្កមួយគ្រឿងមិនស្គាល់ម៉ាកនិងសាវតាអ្នកបើកបរ ដោយ​បើក​ប៉ះ​រថយន្តរងគ្រោះ ហើយបានរត់គេចចេញ ពីកន្លែងកើតហេតុមុនសមត្ថកិច្ចទៅដល់ រថយន្ត​នេះ​បើកបរក្នុងទិសដៅពី​ជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានកៀរ​​រថយន្តរងគ្រោះ ម៉ាកសាំ​យ៉ុងពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង 2A -0904 បើកបរដោយឈ្មោះម៉ម វ៉ាន់ ភេទប្រុស អាយុ៤២​ឆ្នាំ នៅភូមិកំពូលមាស ឃុំឫស្សី​ ស្រុកខាង​លិច ស្រុកំពង់ត្រាច ខេត្តកំពត។

ប្រភ​ពដដែលបន្តថា នៅវេលាម៉ោង ២២និង០០នាទីថ្ងៃដដែលនៅពេលកម្លាំងសមត្ថកិច្ច កំពុងរៀប​ចំយក​រថយន្តរងគ្រោះចេញ​ពីកន្លែងកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក(KIA)​ពណ៌ខៀវពាក់ផ្លាកលេខ2AU-7186 បើកបរដោយឈ្មោះ អ៊ុយ វ៉ង់ត្រឺឌី ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិជ្រោយសំរោង ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ បើកក្នុងទិសដៅ ពីជើងទៅត្បូង បានបុកផ្លាកចរាចរនៅ​ពីខាងស្តាំដៃ បណ្តាលឲ្យបាក់រួចអូសទៅបុកចំពី​មុខរថយន្តរងគ្រោះ ម៉ាកសាំ​យ៉ុង​នោះបន្ថែមទៀត បណ្តាលឲ្យអ្នកបើករថយន្តម៉ាកគារងរបួសស្រាល។រថយន្តខូច​ខាតធ្ងន់មួយ​គ្រឿងតែម្តង។

បន្ទាប់ពីកើតហេតុ រថយន្តទាំងពីគ្រឿង ត្រូវបានសមត្ថកិច្ចនាំទៅរក្សាទុក នៅអធិការដ្ឋាននគរបាល​ក្រុង ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7078 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98621 នាក់
ខែនេះ :
551737 នាក់
3 ខែនេះ :
1117581 នាក់
សរុប :
17820141 នាក់