ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណបក្សប្រ​ជាជនកម្ពុជា ​ស្រុកដំណាក់ចង្អើរ​ ប្រារព្ធមិទ្ទិញរម្លឹក​ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃ​បង្កើ​តគណ​បក្សប្រជាជនកម្ពុជា
Sat,06 July 2019 (Time 07:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី០៦ ខែក​ក្កដា ឆ្នាំ២០១៩​ លោក ​ទេព យុទ្ធី សមាជិកព្រឹទ្ធសភា នៃព្រះរាជា​ណាច​ក្រកម្ពុជា និងជាអនុប្រធានទី១ក្រុមកា​រងារចុះជួយស្រុកដំណាក់ចង្អើរ បានចូលរួមជា​​អធិបតី​ក្នុង​មិទ្ទិញរម្លឹកខួបអនុស្សាវរីយ៍​លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​(២៨ ខែមិថុនា  ឆ្នាំ១៩​៥១-​ ២៨ ខែមិថុនា ឆ្នាំ២០១៩ )​នៅស្នាក់ការគណបក្សស្រុកដំណាក់ចង្អើរ។

ក្នុងពិធីមិទ្ទិញរំលឹកខួ​បអនុស្សាវរីយ៍លើកទី៦៨នេះ​ ក៏មានការអញ្ជើញចូ​លរួមពីសំណាក់ លោកស្រី គឹម ចន្នី អភិបាលស្រុក និងជាប្រធានគណបក្សប្រ​ជាជនកម្ពុជាស្រុកដំណាក់ចង្អើរ​ និងលោក​ លោកស្រី​ ប្រធាន អនុប្រធានក្រុមការងារ សមាជិក​ សមាជិកា សរុបប្រមាណជិត១០០០នាក់។

ក្នុងសា​រលិខិតសម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ ដែល​អានដោយ​លោកស្រី គឹម ចន្នី​ ប្រធាន​គណបក្សស្រុក​ បានបញ្ជាក់យ៉ាងច្បាស់ថា​ គណបក្សប្រជាជនកម្ពុជា កើតឡើ​ងដោយប្រ​ជាជន​ គឺដើ​ម្បីប្រជាជន​ ហើយមកដល់ថ្ងៃនេះ មានអាយុកាល៦៨ឆ្នាំហើយ ដែលជាគណ​បក្ស​ចាស់ទុំ​ខាងនយោបាយ និងបានចូលរួមតស៊ូរួមសុខរួមទុក្ខជា​មួយប្រជាជនកម្ពុជា រំដោះជាតិ​ឲ្យរួច​ផុតពីពួកអាណានិគម​ ចក្រពត្តិនិយម និងបានផ្តួលរំលំរបបកម្ពុ​ជាប្រជាធិប​តេយ្យប្រល័យ​ពូជសាស​ន៍ នាថ្ងៃ៧ មករា ១៩៧៩ បាន​បើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រ កសាងមាតុភូមិរបស់ប្រជាជា​តិ​ខ្មែរ​ឡើងវិញ។ 

រយៈ​ពេលជិត៤០ឆ្នាំ បន្ទាប់ពីថ្ងៃជ័យ​ជម្នះ​៧មករា ក្រោមកិច្ចដឹកនាំរបស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បានធ្វើឲ្យ​ ប្រទេសកម្ពុជា​ មានការអភិវឌ្ឍន៍​យ៉ាងខ្លាំង​ ​និងសម្រេច​ជោគជ័យដ៏ធំធេងលើគ្រប់វិស័យ។ 

គោលដៅ​ចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា គឺការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជំរុញការកសាង អភិវឌ្ឍន៍ប្រទេស​ ប្រកបដោយនិរន្តរភាព ដែលជាសរ​សរស្តម្ភគ្រឹះដ៏រឹងមាំ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ក្នុងការឆ្លើយត​បទៅឆន្ទៈម្ចាស់​ឆ្នោត។

លើ​សពីនេះទៀត​ គណបក្សប្រជាជនកម្ពុជា ​គាំទ្រពេញទំហឹង ពីការខិតខំរបស់រាជរដ្ឋាភិបាល នីតិ​កាលទី៦ ក្នុងការជំរុញអនុវត្តន៍យុទ្ធសាស្ត្រចតុ​កោណដំណាក់កាល​ទី៤ ឲ្យមានប្រសិទ្ធភាព ដើម្បី​សម្រេច​នូវគោលដៅជាយុទ្ធសាស្ត្រទាំង៤ ដែលបានកំណត់ក្នុងគោលដៅ​អភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា​ ព្រមទាំងពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ។ 

ឆ្លងតាមជ័​យជម្នះដ៏ត្រចះត្រចង់ របស់គណ​បក្សប្រជាជនកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវ​កា​រចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បធានានូវសន្តិភាព ការព​ង្រឹងលទ្ធិប្រជា​ធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងបន្ត​កែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។ 

ក្នុងសារលិខិតរប​ស់ប្រធានគណបក្សប្រជាជនកម្ពុជា​ សម្តេច ក៏បានអំពាវនាវដ​ល់គណៈកម្មាធិ​ការ​គណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិកសមាជិកាគ្រប់រូបត្រូវលើកកម្ពស់ប្រពៃណី​ ស្នេហាជាតិ ស្រឡាញ់​ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មភាព ក្នុងការកសាង​សមាជិក​គណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ​ សំដៅលើកកម្ពស់ សមត្ថ​​​​ភាព​ដឹកនាំរបស់បក្ស ឲ្យសម្រេចបានសមទ្ធិផលធំៗ បន្ថែមទៀត​។

ក្នុង​ពិធីនេះដែរ លោក ទេព យុទ្ធី បានមានប្រសាសន៍ថា​ គណបក្សប្រជាជនកម្ពុជា បានចាប់បដិ​សន្ធិនៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា ​“គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា​គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលប​ដិសន្ធិរ​ហូតមកដល់​បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន​ គឺឈរនៅ​ខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែល​មានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិន​ប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោក ទេព យុទ្ធី​ ក៏​សូមឲ្យជនរួមជាតិទាំង​មូល រួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបា​លក្រោម​ដំ​បូ​លរដ្ឋ​ធម្មនុញ្ញតែមួយ ដើមី្បសង្គមជាតិខ្មែរទាំងមូល ព្រមទាំងរក្សាខ្ជា​ប់នូវឧត្តមគតិស្នេ​ហា​ជាតិ ស្រឡាញ់ប្រជាជន ពង្រឹងសាម​គ្គីភាព ធ្វើតែអំពើល្អ និងជៀសវាងនូវរាល់ទង្វើមិនត្រឹមត្រូវ ដោយបំពានលើ​គោលការណ៍គណបក្ស ច្បាប់រដ្ឋ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍​របស់ប្រជាជនកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4904 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96447 នាក់
ខែនេះ :
549563 នាក់
3 ខែនេះ :
1115407 នាក់
សរុប :
17817967 នាក់