ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បង្ហាញមុខមេក្លោងជួញដូរ នឹងប្រើប្រាស់សារធាតុញៀន ខុសច្បាប់​ចំនួន១០នាក់
Sat,06 July 2019 (Time 06:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 483នាក់)


ខេត្តកំពង់ធំ៖​នៅព្រឹកថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាល​ ខេត្តកំពង់ធំបង្ហាញមុខ​មេក្លោងជួញដូរ នឹងប្រើប្រាស់សា​រធាតុញៀន ខុសច្បាប់​ចំនួន១០នាក់ បន្ទាប់ពី​កម្លាំង​សម្ថតកិច្ច​នៃ​ស្នងការដ្ឋា​ននគរបាល​ខេត្តកំពង់ធំ បង្ក្រាបបានកាលពីថ្ងៃទី០​៣ ខែកក្កដា ឆ្នាំ២០១៩ វេលា​ម៉ោង១៤​និង​៤០​នាទី នៅចំណុ​ចភូមិកំពង់រទះ សង្កាត់កំពង់រទះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាល​ខេត្តកំពង់ធំបាន​ឲ្យដឹងថា​៖ការចុះប្រតិ​បត្តិ​ការបង្ក្រាបនេះ កម្លាំងជំនាញ​​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ ដែលដឹកនាំដោយ​លោក​វរសេនីយ៍ឯក​ ងួន ហ៊ាង នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន​ បានចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជន​សង្ស័យបានចំនួន២នាក់
១ ឈ្មោះ វេណ វ៉ាន់មុន្នីនាថ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹង​សែន ខេត្តកំពង់ធំ និងទី២ ឈ្មោះ លីញ គឹមសេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិគោកងួន ឃុំត្រពាំង​ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រោយមកជំនាញបានធ្វើការ​ស្រាជ្រាវ​ស៊ើបអង្កេតរហូតឈានដល់ការ​ឃាត់ខ្លួនមេក្លោង​ជួញដូរ​គ្រឿង​ញៀន​ចំនួន​០២នាក់ទៀត
ទី១ ឈ្មោះ សាន សុខនឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំ​ពង់ស្វាយ ខេត្តកំពង់ធំ និងទី២ ឈ្មោះ អ៊ុច ឌីណា ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅ​ភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លុះព្រឹកថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចបានបន្តនីតិវិធី ឈាន​ទៅឃាត់ខ្លួនមុខ​សញ្ញាប្រើ​ប្រាស់​សារធាតុញៀនខុសច្បាប់បានចំនួន០៦នាក់ផ្សេងទៀតរួមមាន​៖
១-ឈ្មោះ ស៊ន សៀនម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិពោធិអ៊ុន សង្កាត់ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។
២- ឈ្មោះ អួត សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្ត​កំពង់ធំ។
៣- ឈ្មោះ ម៉េង កំសាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិប្រាសាទស្វាយព្រៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
៤-ឈ្មោះ យ៉ោ សាលី ភេទប្រុស អាយុ១​៨ឆ្នាំ រស់នៅភូមិរវាង ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀម​រាប។
៥-​ឈ្មោះ សឿន សិលា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឬស្សី ស្រុកកំ​ពង់​ស្វាយ ខេត្តកំពង់ធំ។
៦-ឈ្មោះ អ៊ន អ៊ាត់ ភេទប្រុ​ស អាយុ២៤ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំត្រពាំងឬស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។
ក្រោយពីបង្ក្រាបសមត្ថកិច្ចដកហូតបាននូវវត្ថុតាង ម្សៅក្រាមពណ៍ស ថ្លាសង្ស័យ​ជាថ្នាំញៀន​ខុស​ច្បាប់​ចំនួន១២កញ្ចប់​ទម្ងន់៤៥.២ក្រាម,ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង,ទូរស័ព្ទដៃ០៤គ្រឿង និងឧ​បករណ៍​ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

ជាមួយគ្នានេះដែរលោក​ឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាល​សូមអំពាវនាវដល់​អាណាព្យាបាល​មួយចំនួន មានការសង្ស័យទៅ​លើបុត្រា បុត្រីរបស់ខ្លួន មានការពាក់ព័ន្ធប្រើប្រាស់សារធាតុញៀន សូ​ម​នាំបុត្រាបុត្រី មកជួបសមត្ថកិច្ច ដើម្បីធ្វើតេសន៍ ស្វែងរក​សារធាតុញៀន​ខុសច្បាប់​បើមាន​សារធាតុញៀន​ហើយ សូមសហការបញ្ជូន​បុត្រា បុត្រីទៅ​បន្សាបសារធាតុញៀន នៅ​មណ្ឌល​ស្ដានី​តិសម្បទា និងអំពា​វនាវដល់ប្រជាពល​រដ្ឋទូទាំ​ងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់​ចូលរួម​ការងា​រប្រឆាំងគ្រឿងញៀ ជាការងារអទិភាពមួយ ដើម្បីឈានទៅលុបបំបាត់​បទល្មើសគ្រឿង និងអំ​ពាវដ​ល់ស្រទាប់យុវជនត្រូវជៀស​អោយឆ្ងាយពីគ្រឿងញៀនឆ្លើយថាទេ ចំពោះគ្រឿងញៀន គ្រឿង​ញៀន​បំផ្លាញ់អ្វីៗគ្រប់យ៉ាង អនាគតគ្រួសារ សង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6201 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97744 នាក់
ខែនេះ :
550860 នាក់
3 ខែនេះ :
1116704 នាក់
សរុប :
17819264 នាក់