ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាតក្រហមកម្ពុជា ខេត្តកោះកុង បាននាំយ​កអំណោយ មនុស្សធម៌ ទៅផ្តល់ជូន​ស្រ្តី​សម្រាលកូន នៅលើអូប័រតាមដងព្រែក ទាំងមេឃកំពុងព្យុះ ភ្លៀង
Fri,05 July 2019 (Time 09:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 518នាក់)


ខេត្តកោះកុង​៖​លោក ហាក់ ឡេង ប្រធានគណៈ​កម្មាធិការអនុសាខា ​ស្រុកមណ្ឌលសីមា រួម​នឹង​សមាជិ​កអនុសាខា នា​ល្ងាចថ្ងៃសុក្រ ៤កើត ខែអាសាឍ​ ឆ្នាំកុរ​ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៩​ បាននាំយកអំណោយ មនុស្សធម៌ទៅផ្តល់ជូនស្រ្តីឈ្មោះ តាក់ ឡៃ​ហៀង អាយុ២៤ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្ត​កោះ​កុង​ បានសម្រាលកូន នៅលើអូប័រតាមដងព្រែក ទាំងមេឃកំពុងព្យុះ ភ្លៀង​កំឡុងពេលគាត់​ និង​ក្រុម​គ្រួសារកំពុងធ្វើដំណើរតាមផ្លូវទឹក​ មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត​។

ក្នុងឱកាសនោះ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មធិការ​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា ជានិច្ចកាល​សម្តេចតែងគិតគូរ​ពី​សុខទុក្ខ សុខភាពរបស់​ប្រជាពលរដ្ឋគ្រប់ពេលវេលា ​ជាពិសេសស្រ្តី ទារក និងកុមារ លោក ក៏​បាន​ផ្តាំផ្ញើ​បងប្អូនប្រជាពលរដ្ឋឱ្យថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវពាក់​ខោអាវ​វែង នឹងដេកនៅក្នុងមុង​ជ្រលក់ថ្នាំ ដើម្បីការពារជម្ងឺ​គ្រុនឈា​មដែរកំពុងរីករាលដាល ព្រមទាំងចេះ​សម្អាតអនាម័យ​ជុំវិញខ្លួន នឹងជាពិសេ​សត្រូវស្តាប់តាមការណែ​នាំរបស់លោកគ្រូពេទ្យ នឹង​ពិសារ​ថ្នាំឱ្យបានទៀង​ទាត់តាមពេលវេលា​។ 

អំណោយដែរអ​នុសាខាផ្តល់ជូ​នរួមមាន៖ទឹកក្រូច១កេស,ទឹកដោះគោឆៅ២ឡូ ,​ទឹកដោះគោខា​ប់៥​កំប៉ុង,​អាវយឺត៣,ឃីតទារក១ឈុត,ស្ករស៣គក្រ,ទឹកសុទ្ធ២យួរ ​រួមនឹងសម្ភារៈ និងថវិកាមួយ​ចំនួនទៀត​។ជាមួយគ្នានោះផងដែរលោកជំទាវ មិថុនា ភូថង ប្រធានគណៈ​កម្មាធិការសាខា​បាន​ឧបត្ថម្ភថវិកា​ផ្ទាល់​បន្ថែមចំនួន១០០$ និងមេឃុំប៉ាក់ខ្លង ​ថវិកា១០០,០០០រៀល​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6610 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98153 នាក់
ខែនេះ :
551269 នាក់
3 ខែនេះ :
1117113 នាក់
សរុប :
17819673 នាក់