ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តរ​តនគិរី ប្រារព្វពិធីប្រកាស​ផ្ទេរ​ភារកិច្ច និងតែងតាំ​ងមុខតំណែង​អភិបាលរង​ស្រុកបរកែវ
Fri,05 July 2019 (Time 04:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តរតនគិរី​៖នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ​លន់ សុភាព អភិបា​លខេត្ត​ស្តីទី បាន​អញ្ជើញជាអធិបតីក្នុង​ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង​មុខតំណែងអភិបាលរង នៃគណៈ​អភិបាល​ស្រុកបរ​កែវ ដោយ​លោក មាស សារ៉េត អភិបាលរង​ស្រុកបរកែវ ត្រូវបានផ្ទេរភា​រកិច្ចបំ​ពេញ​ការងារនៅសាលាខេ​ត្តរតន​គិរី និងត្រូវបានតែងតាំងលោក​ អ៊ូ ដារ៉ារិទ្ធិ ពីនាយករដ្ឋបាល មកជា​អ​ភិបាលរងស្រុកបំពេញក្នុងជួរគណៈអភិបាលស្រុក។

មានប្រសាសន៍​សំណេះសំណាលថ្លែងក្នុងឱកាសនេះ ឯកឧត្តមអភិ​បាលខេត្តស្តីទី បានកោតសរ​សើរ និងវាយតម្លៃខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែងរបស់​អាជ្ញាធរស្រុកបរកែវ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ​ប្រសើរ ជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ 

ទន្ទឹមគ្នានេះឯកឧត្តមបាន​ណែនាំឱ្យអភិ​បាលរងស្រុក ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញតួនាទី​ភារកិច្ច​ស្រប​តាមបទ​ដ្ឋានច្បាប់ មានគណនេយ្យភាពជាមួយគណៈអភិបាល។

ព្រមជាមួយគ្នានេះ អាជ្ញាធរស្រុកត្រូវសហការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរប​បការបំ​ពេញ​ការងារបន្ថែមទៀត លើកកម្ពស់ប្រសិទ្ធភាពការងារ គោរពតួនាទី ភារកិច្ច តាមថ្នាក់​ដឹកនាំប្រ​គល់ជូន ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈក្នុងនាមជាមន្ត្រី ពង្រឹងការផ្តល់​សេវាប្រកប​ដោយគណនេ​យ្យភាព តម្លាភាព ប្រកាន់នូវអភិក្រមទាំងប្រាំ ជំរុញពលរដ្ឋចូលអនុវត្ត​គោលនយោបាយរ​បស់រដ្ឋា​ភិបាល គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពង្រឹងវិធានការរដ្ឋបាល វិធានការច្បាប់នានា ពង្រឹងលើក​កម្ពស់បន្ថែមទៀតនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន  សំដៅ​អភិវឌ្ឍន៍​មូលដ្ឋា ឆ្លើយតបបាននឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋ។បន្ថែមពីលើនេះ ឯកឧត្តម​បានជំរុញឱ្យ​អាជ្ញាធរពាក់ព័ន្ធទាំ​ងអស់ត្រូវអ​នុវត្តវិធានកា​រចំពោះមុខ​គឺការចល​នា​ទប់ស្កាត់​ការឆ្លងនៃជំងឺគ្រុនឈាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820695 នាក់