ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ​ខេត្តកំពង់ចាម បានអញ្ជើញពិនិត្យច្រាំងទន្លេ ដែលរងកា​របាក់​ស្រុត នៅសង្កាត់កំពង់ចាម ខណៈក្រុមជាងកំពុង​សម្រុកកសាងជើ​ងទេរ
Sat,06 July 2019 (Time 11:39 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកំពង់ចាម៖អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរដោយ ថ្នាក់​ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ២០១៩ បាន​អញ្ជើញ​ពិនិត្យច្រាំងទន្លេ ដែលរងការបាក់ស្រុត ​ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ​ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈក្រុមជាងកំពុងសម្រុកការងារ​កសាងជើ​ងទេរ​ និងប្រព័ន្ធ​ជម្រាបទឹក ព្រមទាំង​ការងារ​សេសសល់ជាបន្តទៀត​ ដើ​ម្បីឲ្យទាន់រដូវទឹកតំឡើ​ង​នាពេលខាងមុខនេះ​។

តាមការអះអាង ពីមន្ត្រីជំនាញឲ្យដឹងថា ច្រាំងទន្លេរងការខូចខាតនេះ គឺបណ្តាល​មកពីទឹក​ហូរចេញ​ពីក្រោមដី ចាក់ចូលទៅទន្លេ​ ព្រោះកន្លងមក ពុំដែលមាន​ករណីគ្រោះធម្មជាតិដូច្នេះឡើយ​។ គ្រោះធម្មជាតិនេះ យើងមិ​នអាចហាមឃាត់​បានទេ​ ពីព្រោះថា នៅតំបន់នេះ ពុំមានការធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ដូចការឡើងលើកឡើង របស់សាធារណមតិមួយចំនួនឡើយ។

បើទោះបីជាមានធ្លាក់​ភ្លៀងធ្លាក់ ធ្វើឲ្យប៉ះអាក់​ខានដល់កិច្ចដំណើរការគម្រោង​ក៏ដោយ ក៏ក្រុមជាង នៅ​តែបន្តកិច្ចការបស់ខ្លួន ដើម្បីឲ្យទាន់រដូវទឹកឡើង​ឈានចូលមកដល់។
សូមបញ្ជាក់ដែរថា​៖ច្រាំងដែលបា​នស្រុតនោះមានទំហំទទឹង៤ម៉ែត្រ និងបណ្ដោយ១៦០ម៉ែត្រ បណ្តាល​ឲ្យខូចខា​តឥតការ៉ូ នៃសួនច្បារ​ អស់មួយចំណែកផងដែរ ហើយ​បច្ចុប្បន្ននេះ គម្រោង​ស្ថិតក្នុងតំបន់ខាងលើ កំពុងដំណើរការកសាង និងជួសជុល​ឡើងវិញ សម្រេចបា​នលទ្ធផល​ប្រមាណ​ជាង៤០% ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7150 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98693 នាក់
ខែនេះ :
551809 នាក់
3 ខែនេះ :
1117653 នាក់
សរុប :
17820213 នាក់