ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីររៀបចំដែនដី ន​គរូបនីយកម្ម សំណង់ និ​ងសុរិយោដី ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំ ត្រួតពិ​និត្យ​វឌ្ឍន​ភាពការងារ និងបញ្ហាប្រឈម លើ​ការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ
Sat,06 July 2019 (Time 10:16 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 509នាក់)


ខេត្តកំពង់ឆ្នាំង៖នារសៀលថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ២០១៩ លោក លី សុភា ប្រធានមន្ទីររៀប​ចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍនភាពការងារ និងប​ញ្ហា​ប្រឈម លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ​៦ខែ ដើមឆ្នាំ និង​លើកទិស​ដៅអនុវត្តបន្ត​សម្រាប់​ខែ​កក្កដា ឆមាសទី២ ឆ្នាំ២០១៩ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដី​ខេត្ត។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ ​ទទួលបន្ទុកសុរិយោដី និងភូមិ​សាស្ត្រ,​លោកប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ,លោក លោកស្រីប្រធាន អនុប្រធាន​ក្រុមការងារចុះបញ្ជីដីធ្លី ទាំង០៤ក្រុម,មន្ត្រីផ្នែក​GIS,មន្ត្រីកំណត់ព្រំ,មន្ត្រីវិនិច្ឆ័យ និងមន្ត្រីកា​រិយាល័យ​រដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លីសរុបចំនួន៤៦រូប ស្រី៨រូប។

ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ ក៏បានប្រគល់ជូននូវស​ម្ភារៈប្រើប្រាស់ការិ​យាល័យ​មួយចំនួន ដូចជា កុំព្យូទ័រយួរដៃ ​Laptop,កុំព្យូទ័រលើតុ​Desktop,និងម៉ាស៊ីនព្រីន ជូនដល់ក្រុម​ការងារ​ចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ទាំង​០៤ក្រុមផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7403 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98946 នាក់
ខែនេះ :
552062 នាក់
3 ខែនេះ :
1117906 នាក់
សរុប :
17820815 នាក់