ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តព្រះវិហារ ​អំពាវនាវឲ្យបញ្ឈប់នូវរាល់សកម្មភាព ​បំផ្លិច​បំផ្លាញធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ ជាពិសេសកាប់​រានហ៊ុំ​ព័ន្ធដីព្រៃធ្វើ​ជាកម្មសិទ្ធ
Thu,04 July 2019 (Time 06:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 534នាក់)


ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិ​បាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើជាអធិបតីក្នុងពិធី អប​អរ​សាទរពិ​ធីរុក្ខទិវា ៩ កក្កដា ២០១៩ ដែលប្រព្រឹត្តទៅនៅ​ក្នុងវត្ត​ឃោសិតារាម (ហៅវត្តពាក់ស្បែក) ស្ថិតនៅក្នុង​ភូមិ​ពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយ​មានការចូ​លរួមពីស​មា​ជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាព​ជុំវិញ​ខេត្តអភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ សហភាស​ហព័ន្ធយុវជនកម្ពុជា ខេត្តជា​ច្រើនរូបផងដែរ។​​

ក្នុងឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងក​ម្លាំង​ប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវបទបញ្ជាលេខ០១,០២ និងសារា​ចរណ៍​០២របស់ប្រមុខរាជរដ្ឋាភិបាល​ ដោយត្រូវ​បញ្ឈប់នូវរាល់​សកម្មភាពទាំងឡាយណា ដែលនាំ​ទៅដល់ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ជាពិសេសកុំកាប់រានហ៊ុព័ទ្ធដីព្រៃ ធ្វើជា​កម្មសិទ្ធត​ទៅទៀត ហើយនាំគ្នាចូលរួមដាំដើមឈើ​ ឲ្យបានជា​អតិបរមា និងត្រូវបណ្តុះ​គំនិតស្រ​លាញ់​ព្រៃឈើ ថែរក្សាការពារ​ព្រៃឈើ ​ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើងទាំងអស់គ្នា​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7223 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98766 នាក់
ខែនេះ :
551882 នាក់
3 ខែនេះ :
1117726 នាក់
សរុប :
17820286 នាក់