ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ បញ្ជូនទៅតុលាការ ពាក់ព​ន្ឋ័ករណី ចែកចាយគ្រឿងញៀន និង​កែច្នៃ​អាវុធ​ខុស​ច្បាប់
Fri,05 July 2019 (Time 12:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 560នាក់)


ខេត្តបន្ទាយមានជ័យ៖ជ​នសង្ស័យ​ម្នាក់​ រួមនិងវត្ថុតាង​ថ្នាំញៀន​ អាវុធកែច្នៃត្រូវបាន​​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅតុលាកា​រ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​សង្ស័យ​ថា បានចែកចាយគ្រឿងញៀន និងកែច្នៃកាំភ្លើងដោយខុសច្បាប់ ប្រព្រឹត្ត​នៅក្នុង​ភូមិសាស្រ្ត សង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ។

គួរបញ្ជាក់ដែរថា​៖កាលពីវេលាម៉ោងជាង២ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០​១៩កន្លងទៅនេះ កម្លាំងប៉ុស្ដិ៍និ​មិត្ត បានចុះ​ល្បាត​ក៏​មានការ​ជាប់ពាក់ពន្ធ័​ករណី​ចែកចាយគ្រឿងញៀន​ដោយខុសច្បាប់ កម្លាំងបាន​ធ្វើការ​សួរនាំរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ ឆោម រ៉ាឆា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿង ។

ក្រោយការឆែកឆេ​រទីតាំងស្នាក់នៅរបស់ជនសង្ស័យ កម្លាំង​សមត្ថកិច្ចជំនាញ​បានរកឃើញកន្លែង​ដែល​ជនសង្ស័យ កៃច្នៃកាំភ្លើងខ្យល់ ហើយបានដកហូតកាំភ្លើងច្នៃចំនួន៧ដើម វែង២ដើម ខ្លី៥ដើម រួមជាមួយរំសេវសម្រាប់ផ្ទុះ២ដប គីបផ្ទុះ២បន្ទះបំពងស្តុបខ្យល់៣ដើម បំពង់ខ្យល់ចំនួន៣ដើម ដែក​សម្រាប់​ធ្វើកាណុងចំនួន១ ដបសម្រាប់ជក់ចំនួន១ថ្នាំញៀនប្រភេទម្សៅ ពណ៌ស​ ថ្លាចំនួន​១១​កញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិត​ជាបាន​ចែកចាយគ្រឿងញៀន នឹង​បានកែច្នៃកាំភ្លើង ដើម្បីលក់ពិតប្រាកដមែន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2384 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
93927 នាក់
ខែនេះ :
547043 នាក់
3 ខែនេះ :
1112887 នាក់
សរុប :
17815447 នាក់