ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ អ៊ុំ រាត្រី ​ចុះពិនិត្យប្រព័ន្ធ​លូរំដោះទឹក និងគម្រោង​ធ្វើសួនច្បារ នៅមា​ត់​ស្ទឹង​សិរីសោភ័ណ
Thu,04 July 2019 (Time 02:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តបន្ទាយមានជ័យ៖នាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាល​ខេត្តបន្ទាយមានជ័យ ​និងលោកហ៊ឹ​ល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំ​រដ្ឋបាល​ខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ និងអ្នកម៉ៅការចុះពិនិត្យប្រព័ន្ធលូ​រំដោះទឹកភ្លៀង និងគម្រោងធ្វើ​សួនច្បារ នៅមាត់់ស្ទឹងសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ។

ឯកឧត្តម​ អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មាន​ឲ្យដឹងថា ឯកឧត្តមចង់ឲ្យលោក​ តាន់ គឹមហួត នៃ​ក្រុមហ៊ុន​តាន់ គឹមអេង អ៊ិ​នវេសម៉ិន ខូអិលធីឌី ធ្វើការសាងសង់សំណង់ និងប្រព័ន្ធលូរំដោះទឹកភ្លៀង និង​ប្រព័ន្ធចម្រោះទឹកស្អុយមុនបង្ហូរ​ចូលក្នុងស្ទឹងសិរីសោភ័ណ មានទីតាំងក្រោយសា​លាគរុកោ​សល្យ និងវិក្រឹត្យការខេត្តនាភូមិ៣ សង្កាត់ព្រះពន្លា​ឲ្យមានគុណភាព និងបញ្ហាធ្វើច្រាំងនៅមា​ត់ស្ទឹង​ផង។
ប្រព័ន្ធទាំងនោះ​ហើយដែលជាច្រករំដោះទឹក ដែលលិចលង់ជាប្រចាំនៅម្តុំប្លុកបេនឡានចាស់ ពិនិត្យមើលការរៀបចំ​ច្រាំងមាត់​ស្ទឹងសិរីសោភ័ណនាពេលកន្លង​មកផង។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា​៖យោងការណែនាំពីថ្នាក់លើនិងផែនការរបស់ខេត្ត រដ្ឋបាលខេត្ត នឹងត្រូវរៀបចំកសាងជាសួនច្បារអមមាត់ស្ទឹងសិរីសោភ័ណម្ខាង ត្រើយខាងលិច ចំងាយពីស្ពានឈើចាស់ស្ពាន សម្តេចក្រុមព្រះកាត់ប្លុកដីមាត់ស្ទឹងស្ពានថ្ម សម្តេចតេជោក្នុងភូមិ៣ មកដល់វត្តចមសុទ្ធាវាសហៅវត្តស្វាយចាស សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណផងដែរ ។

ឯកឧត្តមបន្តទៀតថា បំណងនោះគឺដើម្បីរៀបចំឲ្យក្លាយទៅជាកន្លែងលេងកម្សាន្ត ហាត់ប្រាណ របស់ប្រជាពលរដ្ឋ និង កែលម្អសោភ័ណភាព សណ្តាប់ធ្នា​ប់សាធារណៈក្រុងសិរីសោភ័ណ ក៍ដូចខេត្តបន្ទាយមានជ័យតែម្តង៕​

..សូមរំលឹកថា ទីតាំងដែលគ្រោងកសាងសួនច្បារនិងកន្លែងហាត់ប្រាណនោះនោះ ជាផ្នែកមួយនៃទីតាំងចាក់ដីចូលក្នុងស្ទឹងសិរីសោភ័ណនៅម្តុំខាងក្រោយសាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត ដល់វត្តស្វាចាស់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2468 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
94011 នាក់
ខែនេះ :
547127 នាក់
3 ខែនេះ :
1112971 នាក់
សរុប :
17815531 នាក់