ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកា​ស​ផ្ទេរមុខ​ដំណែង ប្រធានសា​លា​ដំបូងខេត្តមណ្ឌលគិរី ក្រោមអធិបតីឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួ​ងយុត្តិធម៌
Wed,03 July 2019 (Time 10:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 520នាក់)


ខេត្តមណ្ឌលគិរី៖រ​ដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ​ស្នើដល់ប្រធានសា​លាដំបូងខេត្តថ្មី រួម​ទាំងមន្រ្តីតុ​លាការ​ទាំងអស់ ត្រូវសហការគ្នា ក្នុងការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និង​យកចិត្តទុក​ដាក់ដោះ​ស្រាយសំណុំរឿងក្តីឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមច្បាប់បានកំណត់។

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសផ្ទេរ​ភា​រកិច្ច និងចូលកាន់​មុខដំណែង​ប្រធានសាលាដំបូង ខេត្តមណ្ឌលគិរី ដោយ​លោក ទៀង សុថា ប្រ​ធា​នសាលាដំបូងខេត្តព្រះវិហារ ត្រូវផ្ទេរមុខដំ​ណែង ឲ្យមកបម្រើកា​រងារជាប្រធា​នសាលាដំបូង​ខេត្តមណ្ឌលគិរី ជំនួស លោក យ៉ា ណារិន ប្រធានសាលាដំបូង​ខេត្តមណ្ឌលគិរី ត្រូវផ្ទេរមុខ​ដំណែងទៅ​បម្រើកា​រងារជាប្រធានសាលាដំបូង ខេត្តស្ទឹងត្រែងវិញ។

ក្នុងពិធីនោះដែរក៏មាន​ការអញ្ជើញចូលរួមពី​ឯក​ឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត ដែលប្រព្រឹត្តទៅ​នៅសាល​ប្រជុំអាគារ​ក្រុមប្រឹក្សា​ខេត្ត។  

ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀត​ថា ការផ្ទេរមុខដំណែង​ប្រធាន​សាលាដំបូងខេត្តមណ្ឌលគិរី ធ្វើឡើងបន្ទាប់បានធ្វើការសម្រេច សម័យប្រជុំពេញអង្គ ក្រុមប្រឹក្សាអ​ង្គ​ចៅក្រម លើកទី៣១ ហើយការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនាពេលនេះ ក្នុងគោលបំណង ដើម្បី​ធានាឲ្យ​បាននូវការបង្កើន ពង្រឹងកិច្ចការងារឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់លោក យ៉ា ណារិន ប្រធានសាលាដំបូងខេត្ត ដែល​បាន​បម្រើកា​រងាររយៈពេលជិត១០ឆ្នាំមកនេះ ក្នុងការអនុវត្តការងារយ៉ាង​សកម្ម​នៅសា​លាដំបូងខេត្តមណ្ឌលគិរី ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ និងទទួល​បានលទ្ធផល​ល្អគួរឲ្យកក់សម្គាល់។​

ដូច្នេះ ឯកឧត្តម បានស្នើដល់ប្រធានសាលាដំបូងខេត្តថ្មី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អង្គចៅក្រម និងមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជប់ខ្ជួន នូវសប្បជញ្ញះ មនសិកា និងឧត្តមគតិខ្ពស់ ក្នុង​ការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ប្រកបដោយតម្លាភាព សាមគ្គីភាព និងយុត្តិធម៌ ស្រប​តាម​ច្បាប់ជូនសាធារណៈជន ដើម្បីធ្វើយ៉ាង​ណាឲ្យវិស័យយុត្តិធម៌កា​ន់តែមានភាពល្អប្រសើរ​ត្រូវ​គោរព និងប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់នូវក្រមសីលធម៌ចៅក្រម ដែលក្រមសី​លធម៌នេះ​ជាត្រីវិស័យ​សម្រាប់​ជូនអង្គចៅក្រម ព្រះរាជអាជ្ញាឲ្យក្លាយខ្លួនទៅជាច្បាប់ ដែលមានឧត្តមគតិខ្ពស់ គោលបំណង ពង្រឹង នូវឯករាជ្យជាតិ សេចក្តីថ្លៃថ្លូនៃអង្គចៅក្រម ព្រះរាជអាជ្ញា​ក្នុងការអ​នុវត្តភារកិច្ចរ​បស់តុលាការ។

ត្រូវប្រកាន់នូវស្មារតីសហការគ្នា ក្នុងការពង្រឹងសាមគ្គីភាព និ​ងឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដោយឈរលើស្មារ​តី នៃការគោរព និងយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងក្តីឲ្យបានត្រឹមត្រូវ និងចាត់ការឲ្យបានទាន់ពេល​វេលា ស្របតាមច្បាប់បានកំណត់។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែ​នាំបន្ថែម​ដល់ប្រធាន​សាលា​ដំបូងខេត្ត ដែលទើបចូលកាន់មុខដំណែងថ្មី ត្រូវបន្តកិច្ចខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តការងារ ក្នុងនាម​អនុវត្តច្បាប់ឲ្យបានល្អប្រសើរ ជាពិសេស ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ឲ្យ​កាន់​តែល្អប្រសើរថែមទៀត ទៅលើវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែក ការកសាងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យមានការរីកចម្រើន។

ឯកឧត្តម បានបន្ថែមថា ការបំពេញតួនាទី ភារកិច្ច ប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងចៅក្រម ត្រូវធ្វើយ៉ាងណា ឲ្យមានទំនុកចិត្តពីប្រជាពលរដ្ឋ ក្នុងការសម្រេចការកាត់ក្តីណាមួយ ត្រូវពិនិត្យ ពិចា​រណាឲ្យបានគ្រប់ជ្រុងជ្រោយ និងអនុវត្តឲ្យបានត្រឹមត្រូវ ស្ថិតលើភាពយុត្តិធម៌ ឬកាត់ក្តីទាំងឡាយ ធ្វើយ៉ាង​ណា ឲ្យការកាត់ក្តីនេះមានភាពត្រឹមត្រូវ ហើយអាចឲ្យគូរភាគ្គីទំនាស់នេះ ទទួល​យកបានទាំ​ងសងខាង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5733 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97276 នាក់
ខែនេះ :
550392 នាក់
3 ខែនេះ :
1116236 នាក់
សរុប :
17818796 នាក់