ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កោះអញ្ជើញអាជីវករ​ជាប់ព័ន្ធ មកសិក្ខាសាលាផ្សព្វ​ផ្សាយស្តីពីច្បាប់ប​ទប្បញ្ញត្តិ ក្នុងវិស័​យអាទិភាព សម្រាប់​អ្នកជាប់ព័ន្ធតូច និងមធ្យម
Wed,03 July 2019 (Time 09:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 479នាក់)


ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទា​យមានជ័យ បាន​កោះអញ្ជើញអាជីវករ​ជាប់ពន្ធ​មកសិក្ខាសាលា ដើម្បីធ្វើការផ្សព្វផ្សាយ ស្តីពីច្បាប់បទប្បញ្ញត្តិនានា និងសេចក្តីណែនាំខ្លីៗ និងការ​លើក​ទឹកចិត្តផ្នែកពន្ធដា​ក្នុងវិស័យអាទិភាព សម្រាប់អ្នកជាប់​ព័ន្ធតូច និងមធ្យម។

សមាសភាពដែលអញ្ជើញចូលរួម​មានឯកឧត្តមបណ្ឌិត កែន​សម្បត្តិ អគ្គនាយករង នៃអគ្គនាយ​កដ្ឋាន​ពន្ធដា លោក ​ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគ​ណៈអភិ​បាលខេត្តបន្ទាយមានជ័យ លោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្ត អង្គភាពពាក់ព័ន្ធ និង​មន្ទីរជុំវិញ​ខេត្ត ព្រមទាំង​អាជីវករមកពីគ្រប់ទីកន្លែង៣០០នាក់។

ជាកិច្ចស្វាគមន៍ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ថា ការកោះអញ្ជើញអាជីវករជាប់ពន្ធ​មកសិក្ខាសាលានេះ ដើម្បីធ្វើការផ្សព្វផ្សាយ ស្តីពីច្បាប់​បទប្បញ្ញត្តិនានា និងសេចក្តីណែនាំខ្លីៗ និងការលើកទឹកចិត្តផ្នែកពន្ធដា ក្នុងវិស័យអាទិ​ភាព​សម្រាប់អ្នកជាប់ព័ន្ធតូច និងមធ្យម។

ឯកឧត្តម​បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយះពេល៥ឆ្នាំ​ចុងក្រោយនេះ សាខាពន្ធដា​ខេត្តបន្ទាយ​មានជ័យ ខិតខំប្រឹងប្រែងប្រមូលចំណូលសារពើពន្ធ ជូនរដ្ឋបានលើសផែនការជារៀងរាល់ឆ្នាំ ជាពិ​សេសឆ្នាំ២០១៨កន្លងទៅនេះ សាខាពន្ធដាខេត្តបន្ទាយមានជ័យ ប្រមូលពន្ធបានចំនួន ៦១.០៤៩​លានរៀល ស្មើ១៥.៣លានដុល្លា ធៀបនិងផែនការ២៨.០៦២លានរៀល ស្មើ៧.០១លានដុល្លា​ស្មើ​និង២១៨%។

ហើយរយះពេល​៦ខែដើមឆ្នាំ២០១៩នេះ​សាខាពន្ធដា​ខេត្តបន្ទាយមានជ័យ​រកចំណូលប្រមូលបាន​ចំនួន​៤៣.១៦៩លានរៀលស្មើនិង១០.៨លានដុល្លា ធៀបនិងផែនការ៣៩.៨៧៥​លានរៀលស្មើ​និង៨ង៩.៩៨លានដុល្លា​ស្មើនិង១០៨%​។

ក្នុងកិច្ចប្រជុំនោះ​ឧត្តម​បណ្ឌិត កែន សម្បត្តិ បានមានប្រសាសន៍ថា ក្នុងសិក្ខាសាលា​នោះសូម​សិក្ខាកាមទាំងអស់ត្រង់ត្រាប់ស្តាប់គ្រូ ធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយច្បាប់បទប្បញ្ញត្តិ​ក្នុងវិស័យ​អាទិភាពសម្រាប់អ្នកជាប់ពន្ធតូច និងមធ្យមឲ្យបានយល់អំពីខ្លឹមសា សារពើពន្ធ ដើម្បី​ឲ្យមាន​មូលដ្ឋាន​ក្នុងការអនុវត្តរាល់ឯកសារគតិយុទ្ធនានា ជុំវិញការអនុវត្តយុទ្ធសាស្ត្រ កៀរគរក​ចំណូល​រយះ​ពេលធម្យមជូនរដ្ឋ ដែលអង្គសិក្ខាសាលា និងធ្វើបទបង្ហាញអំពីទី១ ការកែទម្រង់របស់អង្គភាព​ពន្ធដាទី២ សមិទ្ធផលរបស់អង្គភាពពន្ធដា​ទី៣ អនុក្រឹត្យលេខ១២​៤ អ ន ក្រ ទី៤ប្រកាសលេខ១០០ ស ហ វ ប្រក ទី៥សេចក្តីណែនាំលេខ០០១ សហវ និងទី៦សេចក្តីណែនាំលេខ២០៥១៥អពដ។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារតែកិច្ចប្រជុំនេះ​មានរយះពេល​ខ្លី អង្គសិក្ខាសាលាទាំងអស់ខិតខំយកចិត្តទុកដាក់ តាមដានស្តាប់រាល់ការធ្វើបទបង្ហាញ និងរាល់​ការធ្វើសំណួរចំពោះចំណុចណា ដែលមានភាពស្រពិចស្រពិល ឬនៅមានភាពស្កាក់ស្ទើរ​ក្នុង​ការ​អនុវត្តព្រោះនេះជាឪកាសដ៏វិសេសវិសាលសម្រាប់មន្ទីរពន្ធដាខេត្ត ក៏ដូចមន្ទីរ អង្គភាពពាក់ព័ន្ធ​ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យ​ទទួលបានជោគជ័យ ស្របតាមគោលនយោបាយយុទ្ធ​សាស្ត្រ​ចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសលោក លោកស្រី អាជីវករពាណិ​ជ្ជករ​ដែលជាអ្នកអនុវត្តន៍ការបង់ពន្ធជូនរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6057 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97600 នាក់
ខែនេះ :
550716 នាក់
3 ខែនេះ :
1116560 នាក់
សរុប :
17819120 នាក់