ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទុះសំដីបែបហឹង្សា រវាងមន្ត្រីអាវុធហត្ថ និងមន្ត្រីនគរបាល ខណៈពេលចុះស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅកណ្ដាល​ក្រុងសិរីសោភ័ណ
Wed,03 July 2019 (Time 07:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 508នាក់)


ខេត្តបន្ទាយមានជ័យ៖ផ្ទុះសំដីផ្អើលពលរដ្ឋ និងអ្នក​ធ្វើដំណើរ កណ្ដាលក្រុងចំនុចផ្លូវប្រាំស្រុក ទល់​មុខផ្ទះ​មេបញ្ជាការរង​អាវុធហត្ថខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ​មន្រ្តីយោធា រវាងមន្ត្រី​កងរាជអាវុធ​ខេត្ត និងនគបាលខេត្ត​បន្ទាយមានជ័យ ក្នុងករណីចុះស្រាវជ្រាវ​ករណីបាញ់​បោះសេរី កាលពី​យប់​ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ​២០១៩។

នា​ព្រឹកថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងទាំពីរមានអាវុធហត្ថ និងនគរបាល ចុះធ្វើការស្រាវជាវ​ក្នុងករណី​បាញ់បោះសេរីនោះដែរ។
ហេតុដែលប​ណ្ដាល​អោយមានផ្ទុះសំដី ខ្លាំងរវាងមន្រ្តីយុត្តធម៌​ទាំងពីរបណ្ដាល​មកពីមេបញ្ជាការ​អាវុធហត្ថក្រុង​សិរីសោភ័ណ លោកវរៈសេនីយ៍ ​យ៉ាន់ សុវណ្ណ បានបោះសម្ដីថា៖ខាងប៉ូលីល​ចាប់ពី​កូនចៅ​រហូតដល់មេៗ អ្នកណាថាមិនស្គាល់ លោកមេបញ្ជាការង​អាវុធហត្ថខេត្តបន្ទាយមាន លោកវ​រៈ​សេនីយ៍ឯក ស ប៊ុនសឿង​ ចាំបាច់អីនាំ​កូនចៅគគ្រឹក​គគ្រេងមកព័ទ្ធធ្វើអី..។

ដោយការបញ្ចេញ​សំលេងលាយឡំនិ​ងកំហឹងផងនោះ ​ព្រមទាំងមានកូនចៅមកអត្តរាគមន៍ លោក​វរៈ​សេនីយឯក ​ខែម សុភ័ណ្ឌ នាយការិយាល័​យព្រហ្មទ័ណ្ឌកំតិស្រាល និងវរៈសេនីយ៍ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័​យព្រហ្មទ័ណ្ឌ​កំរិធ្ងន់ នៃស្នងការនគរបាលខេត្ត ដែលកំពុងដឹកនាំ​កម្លាំងខ្លួន​ចុះវាស់វែងធ្វើកំណ​ត់ហេតុ ដើម្បីស្រាវជ្រាវបន្ត​ករណីបាញ់បោះសេរី កាលពីយប់មិញផងនោះ សំដីគ្រោត​គ្រាតបានផ្ទុះឡើងបង្ករជាទំនាល់ផ្អើល ពលរដ្ឋនិងអ្នកធ្វើដំណើរ ផ្ទះខ្លះដែលនៅជិតក​ន្លែង​កើតហេតុ ត្រូវបានទាញទ្វាបិត នាំកូន​ចៅចូលផ្ទះ ​ព្រោះខ្លាចផ្ទុះអាវុធ។
 
ពលរដ្ឋសំដែងកា​រខកចិត្តយ៉ាងខ្លាំង ចំពោះ​ករណីផ្ទះ​សំដីបែបចង់​មានហឹង្សារ ខណៈសមត្តកិច្ច​ទាំងចុះ​ស្រាវជ្រាវករណីបាញ់​បោះសិរីនៅកណ្ដាលក្រុង ដែលទើបបង្ករ​អោយមានការភ័យខ្លាច​កាលពីយប់មិញផងនោះ ហើយមិនទាន់រកឃើញពន្លឺ បែរជាចងបង្ករជម្លោះ​ជាសាធារណះបែបនេះ ដោ​យ​ម្ខាងចងការពារផ្ទះមេ ​ហើយម្ខាងទៀត​ចុះអនុវត្តច្បាប់៕

ពលរដ្ឋនិយា​យថា៖​វាមិនមានអ្វីដែ​លជាកា​រលំបាកក្នុ​ងការស្រាវជ្រាវនោះទេ ព្រោះសំលេ​ងផ្ទុះអាវុធ​នៅចំពីមុខផ្ទះ​លោកមេបញ្ជាការរងអា​វុធហត្ថខេត្ត ​លោកអភិបាលរងខេត្ត និងមន្រ្តីទាហ៊ាន​ស្រាប់​ហើយ ប៉ូលីសបាន​រកឃើញសំបកគ្រាន់​កាំភ្លើងខ្លី ( កាំភ្លើង ៨៥ ឡុក ) ចំនួន៣ គ្រាប់ស្រាប់​ហើយ​ដែរ គ្រាន់ឆែកកាំមេរាសុវត្តិ​ភាពនោះវាអាចមានពន្លឺ។

សូមបញ្ជាក់ថា៖កាលយប់ម៉ោងប្រមាណជា​១០ យប់រំល​ងអាធ្រាតប្រមាណជាម៉ោង១០ មានករណី​ផ្ទុះអាវុធបាញ់បោះសេរី​ចំនួន​៣គ្រាប់ នៅចំនុចផ្លូវប្រាំស្រុក ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដែលនៅកណ្ដាលទីប្រជុំជនក្រុង បង្ករអោយពលរដ្ឋមា​នការភ័យ​ខ្លាច និងខុសពីគោលនយោបា​យភូមិ ឃុំមានសុវត្តិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5145 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
96688 នាក់
ខែនេះ :
549804 នាក់
3 ខែនេះ :
1115648 នាក់
សរុប :
17818208 នាក់