ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត រៀបចំពិធីក្រុងពាលី ដើ​ម្បីសាងសង់ផ្សាររាត្រី​ នៅខេត្តកែប
Wed,31 July 2019 (Time 10:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 455នាក់)


ខេត្តកែប៖នៅរសៀលថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០១៩នេះ លោក កែន សត្ថា អភិបាល នៃគណៈអ​ភិបាល​ខេត្តកែប បានដឹកនាំសហការី ដើម្បីរៀប​ចំពិធីក្រុងពាលី សាងសង់ផ្សាររាត្រី ស្ថិតចំណុច​មាត់ឆ្នេរ(ខាងត្បូងផ្សារ​ក្តាម) ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ការរៀបចំ​ពិធីនេះ ត្រូវបានប្រព្រឹត្តទៅ​តាមបែបប្រពៃណីទំនៀមទម្លាប់តាំងពីយូរលង់ ដោយមានការ​ប្រគុំភ្លេងពិណពាទ្យ និងមានការអញ្ជើញ​ចូលរួមពីសំណាក់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកស្នងការនគរបាលខេត្ត និងអភិបាលក្រុងកែប។

ចំពោះការសា​ងសង់ផ្សាររាត្រីនេះ លោក កែនសត្ថា អភិបាលខេត្តកែបក៏បានលើកឡើងថា នេះជាគ​ម្រោងមួយមានគោលដៅសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបម្រើ​លើផ្នែក​វិស័យទេសចរណ៍ឲ្យកាន់តែមាននិរន្តរភាព។
លើសពីនេះកា​របង្កើតឲ្យមានផ្សាររាត្រី ពិ​តជាបានទាក់ទាញ ដល់​អ្នកទេសចរណ៍គ្រប់ជាតិ​សាសន៍ឲ្យចូលម​កសម្រាក លម្ហែ កម្សាន្តកាន់តែច្រើនឡើង។

លោកអភិបាល​ខេត្តកែប បានបញ្ជាក់ផងដែរថា ពេលណាខេត្តកែបមានផ្សាររាត្រី ខេត្តរបស់​យើងពិតជាធ្វើឲ្យ​មហាជន​គ្រប់ស្រទាប់មានភាពរីករាយ ដោយគេមានឱកាស​បានដើរទស្សនាការ​តាំងលក់ទំនិញគ្រប់ពេល ជាពិសេសពេលរាត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
955 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107465 នាក់
ខែនេះ :
512372 នាក់
3 ខែនេះ :
1129571 នាក់
សរុប :
17748557 នាក់