ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកការដ្ឋាន ជួសជុលផ្លូវជាតិលេខ៣៣(R5/U5) ប្រវែង៥០០ម៉ែត្រ នៃភូមិសាស្ត្រខេត្តកែប
Wed,31 July 2019 (Time 09:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 483នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៣៣ (R5/U5)ប្រវែងសរុប៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប។

យោងតាមរបាយការណ៍របស់ លោក ហ៊ូ ផល្លារ៉ាវី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប ធ្វើការស្ថាបនាឡើងវិញផ្លូវជាតិលេខ៣៣ (R5/U5) ចន្លោះ គ.ម ១៨+១០០ ដល់ គ.ម ៦០០ ដែលមានប្រវែងសរុប ៥០០ គ.ម និងផ្លូវតភ្ជាប់ប្រវែង៣៦០ម៉ែត្រ ដោយចាក់អ៊ុតបេតុងកៅស៊ូ A/C ទំហំ១៩.០៤០ ម៉ែត្រការេ ,ការងាររៀបខឿនបេតុងប្រវែង៧២០ម៉ែត្រ គំនូសផ្លូវ ១.០៦២ម៉ែត្រការេ និងស្ថាបនាលូមូលបេតុងមុខកាត់១ម៉ែត្រ ប្រវែង ៩០០ម៉ែត្រ ដោយត្រូវប្រើរយៈពេលសាងសង់ប្រហែល១ឆ្នាំ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ដោយជំរុញដល់បងប្អូនប្រជាពលរដ្ឋឲ្យមានកិច្ចសហការ ដើម្បីពង្រីកចិញ្ចើមផ្លូវជាតិលេខ៣៣ឲ្យបានធំទូលាយ។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដែលជាសម្បតិ្តសាធារណៈ ឲ្យបានស្ដិតស្ថេរយូរអង្វែងសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ហើយបើបានផ្លូវកៅស៊ូស្អាតបែបនេះ បងប្អូនត្រូវធ្វើដំណើរដោយប្រុងប្រយ័ត្ន ដាច់ខាតកុំឲ្យមានករណីគ្រោះថ្នាក់ចរាចរកើតឡើង ព្រោះថាករណីគ្រោះថ្នាក់ចរាចរវាផ្តើមឡើងដោយសារកត្តាមនុស្សទាំងអស់ ដាច់ខាតមិនមែនដោយសារផ្លូវស្អាតរលើបរលោងនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11142 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108826 នាក់
ខែនេះ :
518856 នាក់
3 ខែនេះ :
1139748 នាក់
សរុប :
17746484 នាក់