ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជា សុផារ៉ា៖ កម្ពុជាទទួលបាន អ្នកវិនិយោគគិ​នមកពីបរទេសជាច្រើន ប្រទេសចិន​បាននាំ​មុខគេ គឺលេខ១ ​កូរ៉េលេខ២ និងជប៉ុនលេខ៣
Wed,31 July 2019 (Time 05:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 448នាក់)


ខេត្តព្រះសីហនុ៖កម្ពុជាទទួលបានអ្នក​វិនិយោគគិនមកពីបរទេសជាច្រើន ក្នុងនោះប្រទេសចិ​នបាន​នាំ​មុ​ខគេ គឺលេខ១,កូរ៉េលេខ២ និងជប៉ុនលេខ៣ ដូច្នេះយើងត្រូវប្រកាន់ភ្ជាប់នូវវិធានការណ៍ ដើម្បី​ការវិនិយោគ សំដៅផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ មានការរីកចម្រើន ប្រជាពលរដ្ឋទទួល​បាន​ការងារកាន់តែច្រើនឡើងបន្ថែមទៀត ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រ​សាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញបើកកា​រដ្ឋានសាងសង់​អគារពហុ​មុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន អេវើ អីសេន ឌីវេឡុបម៉ិន នៅតំបន់ឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៦ សង្កាត់ លេខ៤ ក្រុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១៥រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុបាន​មានប្រសាសន៍ថា ការដ្ឋាន​សាង​សង់អគារពហុមុខងារ Morgan The Pure Bay របស់ក្រុមហ៊ុន Ever Asend Development Co.Ltd ​ជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផ្ដល់ការងារច្រើន​ដល់ប្រជាព​លរដ្ឋ ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ទទួលបាន ការងារកាត់បន្ថយភាពក្រីក្រ ស្រប តាមកម្ម​វិធី​នយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋ​ស​ភា ដើម្បីកំណត់ការងារសមធម៌ និងប្រសិទ្ធភាព។

ស្ថិតក្នុងបរិយាកាសអំណោយផល ពិសេសកត្តា​សន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ កម្ពុជា​មានសក្កានុពល និងកាលានុវត្តភាពវិនិយោគពេញលេញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានការរីក​ចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តទទួលបានការវិនិយោ​គយ៉ាង​ច្រើនសន្ធឹកសន្ធាប់ ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឲ្យ​ខេត្តមានការ​អភិ​វឌ្ឍរី​កចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងសា​ងសង់អគារពហុបំណង ពិតជាបានចូលរួមចំណែក​បន្ថែមទៀត ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍​លើវិស័យអចលន​ទ្រព្យ នៅព្រះរាជាណាចក្រកម្ពុជា ​បានផ្តល់ការងារជូនយុវជនយើង មិនចាំបាច់ធ្វើចំណាកស្រុក។

ហើយគម្រោងនេះចាត់ទុកថា ជាគម្រោងថ្មីមួយទៀតនៅខេត្ដព្រះ សីហនុ លើផ្ទៃដីជាង ៣ហិកតា។អាស្រ័យដោយប្រទេសកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងសុខដុមរមនា នៃសង្គមជាតិ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យវិនិយោគតូច ធំមកពីគ្រ​ប់​ទិសទីលើពិភពលោក មកបណ្ដាក់ទុន បោះទុនវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11960 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109644 នាក់
ខែនេះ :
519674 នាក់
3 ខែនេះ :
1140566 នាក់
សរុប :
17747302 នាក់