ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​កំពត ​បើកកិច្ចប្រជុំ​គណៈ​​អភិបាល​ខេត្ត​ ប្រចាំ​ខែកក្កដា​ឆ្នាំ​២០១៩ ​ក្រោមអធិបតី​ភាព​ឯកឧត្ដម ជាវ តាយ
Thu,01 August 2019 (Time 11:55 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តកំពត៖កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ​២០១៩ ​រដ្ឋបាលខេត្ត​កំពត​​ បានបើកកិច្ចប្រជុំ​គណៈ​​អភិបាល​ខេត្ត​ប្រចាំ​ខែកក្កដា​ឆ្នាំ​២០១៩​ ក្រោមអធិបតី​ភាព លោក ជាវ តាយ អភិបាល ​នៃគណៈ​អភិបាលខេត្ត និងមានការចូលរួមពីលោក​-លោកស្រី​ជា​អភិបាល​រងខេត្ត ថ្នាក់ដឹកនាំ នៃអង្គភាពចំ​ណុះសាលាខេត្ត និងមន្ទីរ អង្គភាព​ជុំវិញខេត្តព្រមទាំងអាជ្ញាធរ​ក្រុង ស្រុកសរុបស​មាជិកចំនួន​៧២នាក់​។​

​តាមរបៀបវារៈ​កិច្ចប្រជុំ​រួមមាន៖
១/-ពិនិត្យ ពិភាក្សា​លើសេចក្ដីព្រាង​របាយការណ៍​ប្រចាំខែ​កក្កដា​ឆ្នាំ២០១៩​ស្ដីពី​ការអនុវត្ត​ការងារ​របស់រដ្ឋបាលខេត្ត​។​
២/-ពិនិត្យ​ពិភាក្សា​លើលើការចែងចែក​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ជូនមន្ត្រីរាជការ​ខែមិថុនា​ឆ្នាំ២០១៩​។​
៣/-ពិនិត្យ​ពិភាក្សា​លើការកែសម្រួលឡើងវិញនូវសមាសភាពនៃសេចក្ដី​សម្រេច​ស្ដីពី គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​។​
៤/-​ពិនិត្យ ពិភាក្សា​លើការកែសម្រួលឡើងវិញនូវ​សមាសភាព​នៃសេចក្ដីសម្រេចម​ស្ដីពី​គណៈកម្មាធិការ​លទ្ធកម្មក្រុមប្រឹក្សា។​
៥/-ពិនិត្យ ពិភាក្សា​លើការកែសម្រួលឡើង​វិញសមាសភាពស្ដីពី​ក្រុមការងារ​កសាងផែនការ និងកម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិល​ខេត្ត​។​
៦/-ពិនិត្យ ពិភាក្សា​លើការកែសម្រួលឡើង​វិញនូវសមាសភាពនៃសេចក្ដី​សម្រេច​ស្ដីពី​គណៈកម្មាធិការ​រៀបចំ​គម្រោង​ខេត្ត​។​
៧/-ពិនិត្យ ពិភាក្សា​លើការកែសម្រួលឡើង​នូវវិញសមាសភាពនៃ​សេចក្តី​សម្រេច​ស្ដីពី គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ច​ការ​ស្ត្រី និងកុមារក្រុមប្រឹក្សាខេត្ត។​
៨/-ពិនិត្យ ពិភាក្សា​លើការកែសម្រួលឡើង​វិញនូវសមាសភាព​នៃសេចក្ដីសម្រេចស្ដីពី គណៈកម្មាធិការ​បោះឆ្នោតប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​។​
៩/-ពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីណែនាំ ស្ដីពី​ការរៀបចំ​កម្មវិធី​វិនិយោគ​ខេត្ត​។​
១០/-ពិនិត្យ ពិភាក្សា​លើសំណើសុំកែ​សម្របសម្រួល​គម្រោង​ខេត្ត​ឆ្នាំ២០១៩​ផ្លូវ​ពីស្តុបភូមិតាអេងដល់កីឡាហែលទឹកពីផ្លូវកៅស៊ូA/Cមកជាផ្លូវបេតុងវិញ។​

មានប្រសាសន៍​ក្នុងកិច្ចប្រជុំ បន្ទាប់ពី​អង្គប្រជុំ​បាន​ពិនិត្យ​ពិភាក្សា​កែសម្រួល​លើរបាយណ៍​នូវចំណុច​សំខាន់ៗរួចមក លោក ជាវ  តាយ អភិបាល​ខេត្តកំពត បានកោតសរសើ​រវាយតម្លៃខ្ពស់​ចំពោះ​លទ្ធផ​ល​ការងារ​ដែលមន្ទីរ អង្គភាពជំនាញ ក៏ដូ​ចជាសមត្ថកិច្ចអាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់​អាវុធ​ទាំង​អស់ ដែលបានយកចិត្តទុកដាក់សហការគ្នាល្អបំពេញតួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតីទ​ទួលខុសត្រូវ​ខ្ពស់នារយៈ​ពេលកន្លងមកក្នុង​ដំណើរកិច្ចអភិវឌ្ឍ​ខេត្ត ក៏ដូចជា​ការធានា​បាននូវ​សន្តិ​សុខសណ្ដា​ប់ធ្នាប់ និងប​ម្រើបានទាំងសេវារដ្ឋបាលនិងសេវាសាធារណៈ ធ្វើឲ្យជីវភាព​ប្រជាព​លរដ្ឋ​បានកាន់តែ​ប្រសើរឡើង ​ឆ្លើយតបបាន​ទៅនឹងគោលនយោបា​យរាជរដ្ឋាភិបាល​ក្នុងការកាត់​បន្ថ​យភាពក្រីក្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9029 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106713 នាក់
ខែនេះ :
516743 នាក់
3 ខែនេះ :
1137635 នាក់
សរុប :
17744371 នាក់