ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរសាទរ "រុក្ខទិវា" ៩ កក្កដា ២០១៩
Tue,30 July 2019 (Time 05:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 457នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្ក​ដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពត បានរៀបចំពិធីអបអរសាទរ "​រុក្ខទិវា" ៩ កក្កដា ២០១៩ នៅបរិវេណពហុកីឡដ្ឋានខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

អញ្ជើញ​ចូលរួមក្នុងពិធីនេះរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ​កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង សង្កាត់ សិស្សនិស្សិត យុវជន កាយរឹទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប ១៥៩៥​នាក់។

តាមរបា​យការណ៍របស់ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបាន​ឲ្យ​ដឹងថា ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩ដែលត្រូវបា​នប្រារព្ធឡើងនៅក្នុង​បរិវេណពហុកីឡ​ដ្ឋាន​ខេត្តកំពតនាពេលនេះ គឺត្រូវដាំដើមឈើឆ័ត្រទេស អង្កត់ផ្ចិតទំហំ១០ស.ម ចំនួន១០ដើម ដើម ឈើធ្នង់​អង្កត់ផ្ចិតទំហំពី១០-២៥ស.ម​ ចំនួន៣០ដើម កូនឈើប្រភេទគ្រញូងចំនួន១០០ដើម នាងនួន​១០០ដើម ធ្នង់៥០ដើម កូនគគីរ១០០ដើម និងដើមរំដួលចំនួន១០០ដើម ដោយបានដាំនៅ​តាមដង​ផ្លូវ​នានាក្នុងភូមិសាស្ត្រក្រុងកំពត សរុប ៦១០ដើម ក្នុងគោលបំណងបង្កើននូវ​សោភ័ណភាពក្នុងក្រុង​របស់​យើងឲ្យមានលក្ខណៈស្រស់បំព្រង។

លោកប្រធានមន្ទី​រ បានបញ្ជាក់ទៀតថា ក្នុងនោះដែរយើងក៏មានកូនឈើ​ប្រភេទប្រណិតៗមួយ​ចំនួន​ទៀត សម្រាប់ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និងប្រជាពលរដ្ឋចំនួន ៤០០ដើម​ទៀត ដូចជាកូនគគីរ ១០០ដើម ឈើទាល១០០ដើម គ្រញូង១០០ដើម ធ្នង់៥០ដើម និងនាងនួន​៥០ដើម សរុប​ទាំងអស់ស្មើនឹង១.០១០ដើម។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ជា​វ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យរុក្ខទិវាថ្ងៃនេះបង្ហាញឲ្យឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្ម ការពារ និងបង្កើនធនធានព្រៃឈើដ៏មានតម្លៃ។ដោយខ​ណៈនោះលោកក៏បាន ផ្តាំផ្ញើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើកំពត និងក្រុងកំពត ត្រូវបន្តដាំកូនឈើ​នៅគ្រប់ទី​កន្លែងទាំងអស់ ដើម្បីបង្កើតនូវពណ៌បៃតងនិងផ្កាគ្រប់ពណ៌ សម្រាប់លម្អ​សោភ័ណភាពក្រុង និង​ដើម្បី​ចូល​រួមប្រឡងប្រណាំងក្នុងកម្មវិធីប្រទេសអាស៊ាន ស្ដីពីសាលារៀនស្អាតនិងបរិស្ថានល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3839 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101523 នាក់
ខែនេះ :
511553 នាក់
3 ខែនេះ :
1132445 នាក់
សរុប :
17739181 នាក់