ស្លាប់០២នាក់ រងរបួសធ្ងន់ ស្រាលចំនួន៣១នាក់ ក្នុងករណីក្រឡាប់រថយន្តដឹកកម្មករ នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងដោយរថយន្តដឹកកម្មករក្រឡាប់ បណ្ដាលឲ្យកម្មករចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិត និង៣១នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សូមបញ្ជាក់ដែរថា កម្មករចំនួន១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងចំនួន ១៦នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក្នុងនោះក៏មានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងពីសំណាក់ថ្នាក់ដឹកនាំខេត្តស្វាយរៀងផងដែរ៕