ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​កំពត​ ចាប់ផ្ដើម​កសាងខ្លោងទ្វារថ្មី នៅពហុកីឡដ្ឋានខេត្តហើយ
Tue,30 July 2019 (Time 03:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តកំពត៖ខ្លោងទ្វារ​ថ្មីពហុ​កីឡដ្ឋានខេត្ត ដែលជាគម្រោងរបស់រដ្ឋបាលខេត្ត​កំពតត្រូវ បានចាប់ ផ្ដើម កសាងឡើងហើយ  កាលពីរសៀលថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៩ ក្រោមវត្តមានចូលរួមពី លោក ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត​និងលោក ជឹង ផល្លា​ ប្រធានក្រុម​ប្រឹក្សាខេត្ត​។​

ពិធី​នេះ​បានប្រព្រឹត្តទៅ​តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដោយមានការនិមន្ត ព្រះសង្ឃ និងមាន​ការចូលរួម​ផងដែរពីថ្នាក់ដឹកនាំខេត្តនិងមន្ទីរ អង្គភាព មន្រ្ដី​រាជការ​ជុំវិញខេត្ត សិស្សនិស្សិត​និងប្រជាពលរដ្ឋ​លោកយាយ លោកតា ប្រកបដោយក្ដីអំណរសាទរ។​

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុងឱកាសនោះលោក ជាវ តាយ អភិបាលខេត្តបានដឹងថា៖តាម​គម្រោងសាងសង់ ខ្លោងទ្វារ​ថ្មីពហុ​កីឡដ្ឋានខេត្តនេះ មានរយៈពេលសាងសង់យ៉ាងយូរ៣ខែ ជា​គម្រោង​របស់រដ្ឋបាលខេត្តកំពត ដោយមានក្រុមទទួលការងារ​សាងសង់ពីសា​លារចនាមានបទពិ​សោធន៍​ធ្លាប់ទទួលសាងសង់នូវអាគារសំខាន់ៗរបស់រដ្ឋបាលខេត្តផងដែរ។ 

លោកអភិបា​ល​ខេត្ត​បានបន្តឲ្យដឹងទៀតថា៖ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នានាក្នុងខេត្តកំពតក៏​ដូច​ជានៅ​ក្នុងទូទាំងប្រទេសគឺជាគម្រោងគោលដៅបម្រើឲ្យប្រយោជន៍ប្រជាពលរដ្ឋក៏ដូចសាធារណៈជនទូទៅ ហើយដោយឡែក​គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែ​លរដ្ឋបាលខេត្តកំពត បាននឹងកំពុងជំរុញ​អនុវត្តសាងសង់​ចាប់ពីពេលនេះតទៅក៏ដើម្បីរួម​ចំណែកបម្រើឲ្យ​ដល់នូវព្រឹត្តិការណ៍​បុណ្យស​មុទ្រ​ជុំទី២ លើកទី៨​ចុងឆ្នាំ២០១៩ ដែលខេត្តកំពត​ធ្វើជាម្ចាស់ផ្ទះ​ក្រោមវត្តមានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា​។ 

ជាមួយគ្នានេះ លោក ជាវ តាយ ​អភិបាល​ខេត្តក៏ បានសំណូមពរស្នើឲ្យអាជ្ញធរមូលដ្ឋាន មន្ទីរ​អង្គ​ភាព​ជំនាញពាក់ព័ន្ធ​ជុំវិញខេត្ត និង​ប្រជាពលរដ្ឋ ចូលរួម​សហការជាមួយ​រដ្ឋបាលខេត្ត ដើម្បីជំរុញអោយ​ការងារសាសង់នូវហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋបាលខេត្តសម្រេចបាននូវលទ្ធផលជោគជ័យនិងឆាប់រហ័សផងដែរ។

​ក្នុងឱកាសនោះ​លោក ជាវ  តាយអភិ​បាល​ខេត្ត​ក៏បានជូនថវិកាមួយចំនួនដល់លោកយាយ  លោក​តា ចាស់ៗផងដែរ។​

សូមបញ្ជាក់​ថា៖ គម្រោងសាងសង់ខ្លោងទ្វារថ្មីពហុកីឡដ្ឋានខេត្តនេះគឺជាការ អនុវត្ត​តាមរចនាប​ទប្លង់ចេញ​ដោយមន្ទីររៀបចំដែនដី​នគរូបនីយកម្ម​សំណង់​និងសុរិយោដីខេត្តកំពត​ មានច្រក​ផ្លូវចេញ​ចូលភ្លោះ​មានទំហំ៤៨ម៉ែត្រ កម្ពស់១១ម៉ែត្រអ្នកទ​ទួលការងារសាងសង់​ដោយក្រុមកា​រងារពីសា​លារចនា នៃរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3371 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101055 នាក់
ខែនេះ :
511085 នាក់
3 ខែនេះ :
1131977 នាក់
សរុប :
17738713 នាក់