ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្ត និងគណៈអ​ភិបាលខេត្តសៀមរាប បានចូលរួមរំលែកទុក្ខគ្រួសារសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា
Mon,29 July 2019 (Time 05:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តសៀមរាប៖កា​លពីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត​សៀមរាប បានអញ្ជើញចូលរួមរំ​លែកទុក្ខ និងចូលរួមបុណ្យសព លោកជំទាវ ស៊ឹង ស៊ីយុត សមា​ជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រ​សិល្បៈ និងទេសចរណ៍ បានទទួលមរណភាព នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០ នាទីព្រឹក ត្រូវនឹងថ្ងៃសៅរ៍១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ។

ក្នុងបរិយាកាសដ៏សែ​នក្តុកក្តួលនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព។
មរណភាពរបស់លោ​កជំទាវ ស៊ឹង ស៊ីយុត សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាការ​បាត់​បង់ដ៏ធំធេងមិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវថ្នាក់​ដឹកនាំដ៏ឆ្នើម​ម្នាក់ ដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ និងកិច្ចអភិវឌ្ឍន៍សេដ្ឋកិ​ច្ចសង្គមលើ​គ្រប់វិស័យ និងតែងតែធ្លាប់បានយកចិត្តទុកដាក់លើការងារមនុស្សធម៌ សន្តិភាព វិបុលភាព និងវឌ្ឍនភាពជូនជាតិ មាតុភូមិ ជានិច្ចកាលលើគ្រប់កាលៈទេសៈ​ទាំងអស់ពុំអាចបំភ្លេចបានជា​រៀងរហូត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8993 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106677 នាក់
ខែនេះ :
516707 នាក់
3 ខែនេះ :
1137599 នាក់
សរុប :
17744335 នាក់