ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា
Mon,29 July 2019 (Time 04:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំនៅព្រឹកថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំ​សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំរវាងសមាគមមិត្តភាព កម្ពុជា-វៀតណាម និងសមាគម​មិត្ត​ភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានស​មាគ​មមិត្តភាពកម្ពុជា-វៀតណាម និងឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្តស្វាយរៀង ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូសមាគម នៃសមាគមប្រទេសទាំងពីជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា៖ក្នុងនាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សូមអគុណចំពោះឯកឧត្តម វូ ម៉ៅ ដែលបានដឹកនាំ​ប្រតិភូមកចូលរួមកិច្ចប្រជុំនាពេលនេះ ស្របតាមអនុស្សារណៈយោគយល់ រវាងសមាគមមិត្តភាព ទាំងពីដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលត្រូវប្តូរវេនធ្វើ​ជាម្ចាស់ផ្ទះ​នៅ​ខេត្តស្វាយរៀងនាពេលនេះ ដើម្បីទស្សនកិច្ច និងប្រជុំបូកសរុបការងារ និងលើកទិសដៅការងារ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពី។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា៖តាមរយៈសមាគមនៃប្រទេសទាំងពីរ គឺជាស្ពានក្នុងការ​ភ្ជាប់​នូវ​ចំណងទាក់ទងមិត្តភាព នៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និត បន្ថែមទៀត ស្រប​តាម​ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា គឺត្រូវខិតខំពង្រឹងនូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ ឈរលើផល​ប្រយោ​ជន៍​ជាតិ នៃប្រទេសយើងទាំងពីរដោយត្រូវ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅ តាមបណ្តា​ខេត្តជាប់​ព្រំដែនជាមួយគ្នា ដោយធ្វើឲ្យប្រសើរឡើងនូវសហប្រតិបត្តិការទាំងក្នុង វិស័យអប់រំ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដើម្បីធ្វើឲ្យមិត្តភាពកិច្ចសហ​ប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អ និងឆ្លើយតបទៅនឹង​ទំនុកចិត្តថ្នាក់ដឹកនាំ នៃប្រទេស​កម្ពុជា-វៀតណាម។

 ជាងនេះទៅទៀត ត្រូវ​លើកទឹកចិត្ដ​ដល់​ថ្នាក់​មូលដ្ឋាននៃ ប្រទេស ទាំងពីរ ជា​ពិសេស​រវាងខេត្ដ ស្រុ​ក និង​ឃុំ ដែល​មាន​​ព្រំដែន​ជាប់គ្នា រួមគ្នា​ពង្រឹង​កិច្ចសហការ ក្នុងក្របខណ្ឌ​សមាគម​មិត្ដភាព​ ដើម្បី​រិត​ចំណង​សាមគ្គីភាព មិត្ដភាព សហប្រតិបត្ដិការ និង​ការប្រាស្រ័យ​​ទាក់​ទង​គ្នាលើគ្រប់វិស័យ ក្នុង​នោះ​យកចិត្ដ​ទុក​ដាក់​រក្សា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់នៅតាម​បណ្តោ​យ​ព្រំ​ដែន​អោយបាន​ល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2303 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99987 នាក់
ខែនេះ :
510017 នាក់
3 ខែនេះ :
1130909 នាក់
សរុប :
17737645 នាក់