ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសទទួលស្គាល់ សមាសភាពគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥
Mon,29 July 2019 (Time 03:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហ​មកម្ពុជាខេត្តព្រះសីហនុ បានប្រារព្វពិធីប្រកាសទទួល ស្គាល់សមា​សភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩​-២០២៥) ក្រោមអធិបតីលោក ជំទាវ ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯក ឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ខេត្ត មន្ត្រីរាជការ និងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៩ នៅសាលាខេត្ដព្រះសីហនុ។

ឯកឧត្តម គួច ចំរើ​ន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ ជាប្រធាន​គណៈកម្មការធិការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ដែលមានសមាជិក១៣នាក់ និងសមាជិកបម្រុង ០២នាក់។

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហ​មកម្ពុជាដែលមានទំនុកចិត្ត តែងតាំងទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាក បាទកម្ពុជាខេត្ត និងបានប្តេជ្ញាចិត្តថា

១.ប្រកាន់ខ្ជាប់នូវគោលការណ៍​គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

២.យកចិត្តទុកដាក់ ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចកិតិព្រឹត្ត បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមនកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ ។

៣.រក្សាសាមគ្គីភាពក្នុង ជួរគណៈកម្មាធិការសាខា និងទទួលយកនូវការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

៤.ដឹកនាំតម្រង់ទិសក្រុមប្រឹក្សាប្រតិបត្តិសាខា ស្របតាម យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាមានវិស័យស្នូល៤ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពសហគមន៍ និងលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ។

៥.អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាឆ្នាំ២០៣០ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរបស់អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំប​ន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។

៦.អភិវឌ្ឍស្ថាប័នធនធាន ក្នុងការកៀរគរមូលនិធិពីសប្បុរជន ដើម្បីបម្រើការងារមនុស្សធម៌ និងការណែនាំអនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ ស្រប តាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ។
៧.ពង្រឹងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូល ដ្ឋាន គ្រឹះស្ថានសិក្សា ការងារមនុស្សធម៌ ។

៨.ពង្រឹង ពង្រីកសកម្មភាពយុវជនកាកបាទក្រហមនៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌ ។
៩.ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានា ដែលបង្កដោយគ្រោះធម្មជាតិ ត្រៀមជួយអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ កើតឡើងទាន់ពេលវេលា ។

លោកជំទាវ ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹក រលឹក ការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងអាណត្តិចាស់ ដែលខិតខំសម្រេចបាននូវ សមិទ្ធិផលធំធេង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7742 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105426 នាក់
ខែនេះ :
515456 នាក់
3 ខែនេះ :
1136348 នាក់
សរុប :
17743084 នាក់