ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»
Mon,29 July 2019 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 435នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសំណង់នៅទីនោះ ថ្នាក់ដឹកនាំ មន្ត្រី និងគ្រូបង្វឹកកីឡា និងកីឡាករ កីឡាការិនី ជាច្រើនទៀតផងដែរ ដែលពិធីនេះមានកា​រអញ្ជើញ​ចូលរួមពី ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ។ 

ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍​របស់ លោកឧកញ៉ា លី យ៉ុងផាត់។សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌល​កីឡា​ហែលទឹក, សាលហាត់កីឡាប្រយុទ្ធ, អគារស្នាក់នៅ ,អាហារដ្ឋាន ,ទីលានហ្វឹកហាត់ក្រៅអគារ , សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា ,សាលហាត់សាច់ដុំ ,សាលកាយសម្ព័ន្ធ, សាលកីឡាបាញ់​កាំភ្លើង,មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង។ ពហុកីឡដ្ឋានជាតិនេះនឹងទទួលរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។ 

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្តាតនៃវិស័យកីឡានេះ ពីព្រោះ​នេះ​ជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង​ជ្រោយ​ដែលជា​ចំណង​មិត្តភាពកម្ពុជា-ចិន ក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ។ 

ពហុកីឡដ្ឋានជាតិនេះត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា​១៦០ ទៅ​១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីមិត្តចិន។ទន្ទឹមនឹងនេះដែរ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីមោទភាព ចំពោះពហុកីឡដ្ឋានជាតិដ៏ធំនេះ ជាពិសេស ភាពជឿ​ជាក់ សម្រាប់កម្ពុជាក្នុងការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលកន្លងមក​តែង​តែបានចូលរួមផ្តល់ជាជំនួយក្នុងការកសាងនូវសមិទ្ធផលជាតិសំខាន់ៗដល់កម្ពុជា រួមទាំងពហុ​កីឡ ដ្ឋានជាតិនេះផងដែរ។បើគ្មានមិត្តចិនទេ យើងមិនអាចទទួលបានសមិទ្ធផលជាតិសំខាន់ៗ​ដែលកំពុងបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើងដូចបានឃើញសព្វថ្ងៃនេះទេ។

ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលស្ពាន​ដែលមិត្តចិន​បានជួយដល់កម្ពុជា ដូចជាស្ពានព្រែកតាម៉ាក់, ស្ពានព្រែកក្តាម ,ស្ពានជ្រោយចង្វារទី២ ,ស្ពានព្រែក​សំរោង(តាខ្មៅ), ស្ពានកោះធំ (ខេត្តកណ្តាល) , ស្ពានស្ទឹងត្រង់-ក្រូចឆ្មា(កំពុងសាងសង់) ស្ពានពីខេត្ត​ក្រ​ចេះ​ទៅខេត្តកំពង់ធំ (កំពុងសិក្សាសាងសង់)  រួមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត រួមទាំង​បណ្តា​ញផ្លូវ​ជាតិសំខាន់ៗ ជាពិសេសក្នុងពេលឆាប់ៗខាងមុខនេះ មិត្តចិននឹងផ្តល់ជំនួយ​តាមរយៈ​ការ​សាង​សង់ផ្លូវជាតិលេខ១០ មួយខ្សែទៀតដោយកាត់ពីខេត្តកោះកុង មកថ្មដាខេត្តពោធិសាត់ និងតមកតំបន់សំឡូត នៃបាត់ដំបង ដែលទាំងអស់នេះគឺជាការចូលរួមពីមិត្តចិន ក្នុងគម្រោងនៃយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ចិន។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដល់បណ្តាប្រទេសនានាផងដែរ បើមានបំណងចង់ជួយក្នុងការកសាងនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺអាចជួយបាន ក្នុងដំណាក់កាលសាងសង់ទី៣ដែលផ្តោតទៅលើការរៀបចំទីលានប្រកួតកីឡាផ្សេងៗ តែបើគ្មានជំនួយពីប្រទេសណានោះទេ សម្តេចតេជោនឹងបន្តស្នើសុំជំនួយពីមិត្តចិនជាបន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងការជំរុញអោយវិស័យ​កីឡា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ SEA GAME នៅឆ្នាំ២០២៣ ខាងមុខអោយទទួលបាន ជោគជ័យ​ដូចជា៖

១)បង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតក្នុងតំបន់នេះ ពិសេសត្រូវធ្វើការកសាងផ្លូវ​ថ្នល់សំខាន់ៗឲ្យបានច្រើន ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពល​រដ្ឋចេញ​ចូលក្នុងតំបន់នេះ។

២) ជំរុញឲ្យមានការត្រៀមហ្វឹកហាត់កីឡាគ្រប់ប្រភេទចាប់ពីពេលនេះតទៅ ដើម្បីឈានទៅចាប់​យកមេដាយ​ឲ្យបានច្រើន។ ជាមួយគ្នានេះដែរ បណ្តាទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវមានបែងចែកការងារគ្នាក្នុងការផ្សព្វផ្សាយពីការហ្វឹកហាត់ និងការប្រកួតកីឡានីមួយៗដើម្បីកុំអោយដាច់វគ្គប្រកួតនីមួយៗ អោយការទស្សនាពីមហាជ​នគឺភាព​ភាព​ងាយស្រួលក្នុងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។

ត្រូវមានការបញ្ជូនកីឡាករ កីឡាការីនីទៅហ្វឹកហាត់នៅបរទេសអោយបានច្បាស់លាស់ ប្រកប​ដោយ​ជំនាញ និងសមត្ថភាពពិតប្រាកដ ដោយយើងត្រូវគិតថាក្នុងនាមយើងធ្វើម្ចាស់ផ្ទះ គឺត្រូវតែមា​នការទទួលខុសត្រូវខ្លួនឯង ដោយធ្វើយ៉ាងណាអោយទទួលបានកេរ្ត៍ឈ្មោះល្អ ក្រោយពេលបញ្ចប់ Sea Games ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ក្រុមការងារសាង​សង់ពហុកីឡ​ដ្ឋាន​ជាតិនេះ និងបានផ្តាំផ្ញើនូវការអរគុណ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅប្រធានា​ធិបតីចិន ស៊ី ជិនពីន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ផងដែរ សម្រាប់ជំនួយដ៏ធំធេងនេះ។

 ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមនៃក្រុមការងា​រសាងសង់ រួមទាំងគណៈកម្មការ គ្រូបង្វឹកកីឡា កូនក្មួយកីឡាករ កីឡាការិនី ព្រមទាំងកម្មករ ចិន-ខ្មែរ ទាំងអស់ដែលបានចូលរួមក្នុងការសាងសង់ពហុកីឡដ្ឋានជាតិនេះ និងជូនពរអោយទទួលបាន​នូវ​ភាព​ជោគជ័យជាបន្តបន្ទាប់ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8849 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106533 នាក់
ខែនេះ :
516563 នាក់
3 ខែនេះ :
1137455 នាក់
សរុប :
17744191 នាក់