ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ ​ទិញសាំងដុតសម្លាប់ខ្លួនឯង មិន​ដឹងពីមូលហេតុ
Mon,29 July 2019 (Time 12:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីដែលគួរ​ឲ្យភ្ញាក់ផ្អើល​មួយបាន​កើតឡើង ដោយបុរសម្នាក់បានយកសាំដុតសម្លាប់ខ្លួនឯងដោយមិនដឹងពីមូលហេតុ នៅ​ចំណុចក្រុម១៥ ភូមិ​ពពាលខែ ឃុំ​អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង​។

សាកសពត្រូវបានស្គាល់ថា​ ឈ្មោះ គុណ សំរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើត​ហេតុ​ខាងលើ។
បើតាមការបំភ្លឺរបស់ម្ដាយ​សពឈ្មោះ ជុន ចិន្ដា អាយុ៦៤ឆ្នាំ បានឲ្យដឹងថា៖កាលពី​ថ្ងៃទី២៧ ខែក​ក្កដា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល​ កូនគាត់បានសុំ​លុយចំននួន២ពាន់រៀល ប្រើកូន​ក្មេង​ទៅទិញសាំង​​ឲ្យ តែគ្មាន​នរណាទិញ​ឲ្យ ហើយខណៈជនរងគ្រោះបាននិយាយថា ខ្លួន​នឹង​ទៅទិញសាំងដុតខ្លួនឯ​ងឲ្យ​បាន ដោយលឺដូច្នោះម្តាយក៏លួង​លោមកូន​ឲ្យទៅដេក រហូតដ​ល់ម៉ោង​៥ល្ងាច កូនគាត់ក៏​ភ្ញាក់ពីដេក ក៏ប្រាប់គាត់(ម្តាយ)ថា ចាំមើលខ្ញុំដុតខ្លួន​ឲ្យបានសម្រេច រួចជន​រង​គ្រោះ​ក៏ដើរចេញពីផ្ទះបាត់ទៅ រហូតដល់យប់មិនឃើញត្រឡប់មកផ្ទះវិញទេ លុះ​ព្រឹក​ឡើងម្តាយដើរ​រកនៅក្នុ​ងបរិវេណសាលារៀន​ពពាលខែ ស្រាប់តែឃើញកូនដេកស្លាប់ដោយដុតខ្លួនតែម្ដង​។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច្ច័យ ឃើញថា​ជនរងគ្រោះពិតជាស្លាប់ ដោយ​សារធ្វើអត្ត​ឃាត​ចាក់សាំងដុតសម្លាប់ខ្លួនឯក​ពិតប្រាកដមែន។បើតាមការប​ញ្ជាក់ពីក្រុម​គ្រួសារជនរ​ង​គ្រោះថា ជនរងគ្រោះ​មានសតិ​មិនគ្រប់។
ក្រោយពីធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចជំនាញបានប្រគល់សាកសព ​ឲ្យ​ក្រុមគ្រួសារយក​ទៅ​ធ្វើបុ​ណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4259 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101943 នាក់
ខែនេះ :
511973 នាក់
3 ខែនេះ :
1132865 នាក់
សរុប :
17739601 នាក់