ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍​ត្រី បោន ប៊ិន ដឹកនាំមន្ត្រីក្រោមឱវាត​ប្រគល់ផ្ទះ និងគ្រឿង​ឧបភោគបរិ​ភោគ​មួយ​ចំនួនធំ ជូនលោកយាយពិការភ្នែកទាំង​សង​ខាង នៅស្រុកថ្មពួក
Tue,02 July 2019 (Time 10:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 495នាក់)


ខេត្តបន្ទាយមានជ័យ៖នា​ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​កា​រកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាត​ជាច្រើនរូប ប្រគល់ផ្ទះ និង​គ្រឿង​ឧបភោគបរិ​ភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ ជូនលោក​យាយចាស់​ជរាពិការភ្នែកទាំងសង​ខាង ឈ្មោះ ធន់ ឈៀងអូន អាយុ៧០ឆ្នាំ រស់នៅជាមួយចៅ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមការសន្យារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​ខេត្ត តាមរយៈលោកវរសេ​នីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត។

លោកឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ផ្ទះធ្វើជូនលោក​យាយពិការភ្នែកទាំងសងខាងនោះ មានទំហំ ៥ម៉ែត្រX៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ក្រាលបេតុង និងឧបត្ថម្ភមបន្ថែម​ជាសម្ភារៈប្រើប្រាស់ និង​គ្រឿង​ឧបភោគ បរិភោគ មួយចំនួនបន្ថែមទៀតមានដូចជា៖គ្រែដេក១,មុង១,ភួយ១,មី៤កេស,ទឹកត្រី ២យួរ,ទឹកស៊ីអ៊ីវ២យួរ,ចានដែកបោកខោអាវ១,ឆ្នាំងបាយ១,ឆ្នាំសម្លរ១,ត្រីខ១យួរ,ស្លាបព្រា១ឡូត៍,វែក​បាយ១,វែកសម្លរ១,ផ្តិលទឹក១,ទឹកបរិសុទ្ធ០១យួរ,កាំសៀវដាំទឹក១,ចានបាយ១០,ចានសម្លរ៤,អង្ករ១០​០គីឡូត៍ក្រាម និងថវិកាចំនួន​១.៥០០.០០០រៀលផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឲ្យដឹងទៀតថា៖ដោយទទួលតាមបទបញ្ជារបស់​លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខមរភូមិន្ទ និងជាមេ​បញ្ជាការ​ក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស​កន្លងមក លោកតែងតែឲ្យមេបញ្ជាការខេត្ត ក្រុងទាំងអស់ ត្រូវបន្ត​ចុះជួយ​ឧបត្ថម្ភជាថ​វិកានិងសម្ភារះដល់ គ្រួសារទុរគ្គតជន គ្រួសារផ្ទុកមេរោគអេដ៍ និងកុមារកំព្រា​ឲ្យបាន និងគ្រួសារទីទាល់ក្រ គ្មានលុយ​ធ្វើបុណ្យសព ជាប្រចាំដែល​ជួបទុក្ខលំបាកផ្សេងៗ ជាយថា​ហេតុ​ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើ​យ​។

លោកឧត្តមសេនីយ៍ត្រី បានធ្វើការសន្យាថា និងធ្វើផ្ទះជូនលោកយាយ ធន់ ឈៀងអូន អាយុ៧០ឆ្នាំ​នេះរយះ​ពេលកន្លងមក ក្រោយពីធ្វើផ្ទះហើយធ្វើពិធីប្រគល់នៅថ្ងៃនេះតែម្តង។ក្នុងនោះក្រុមគ្រួសា​រសពបានលើក​ម្រាមដៃដប់សូមបួងសួងដល់វត្ថុក្នុង​លោកសូមជួយបីបាច់ និងថែរក្សាដល់ថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ជាពិសេសគឺលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងមន្ត្រី​ក្រោមឱវាទទាំ​ងអស់ដែលបានជួយដល់ការងារ​សង្គម និងការពារសន្តិសុខដល់ប្រជាពលរដ្ឋ ​ដោយ មិនគិតពីការនឿយហត់អំពីភារកិច្ចដែលថ្នាក់លើដាក់ឲ្យ ដើម្បីប្រជាពលរដ្ឋក្នុង​តំបន់មានសុវត្ថិភាព សូមឲ្យលោកទាំងអ​ស់មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5769 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
97312 នាក់
ខែនេះ :
550428 នាក់
3 ខែនេះ :
1116272 នាក់
សរុប :
17818832 នាក់