ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនមន្ដ្រីរដ្ឋបាលព្រៃឈើ និង​មន្ដ្រីបរិស្ថានចំនួន៣នាក់ នៅខេត្តមណ្ឌលគិរី ទៅតុលា​ការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ
Sat,27 July 2019 (Time 10:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 536នាក់)


ខេត្តមណ្ឌលគិរី៖​សេចក្តីរាយការណ៍បាន​​ឲ្យដឹងថា​៖នៅរសៀល​ថ្ងៃសៅរ៍ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៩ កម្លាំង​គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងប​ង្ក្រាបបទល្មើសធ​នធានធម្មជាតិ បានបញ្ជូនខ្លួន​មន្ដ្រីចំនួន​៣នាក់​ទៀត រួមមាន មន្ដ្រីរ​ដ្ឋបាល​ព្រៃ​ឈើចំនួន​២រូប និងមន្ដ្រីបរិស្ថាន១នាក់ នៅខេត្ដមណ្ឌលគិរី ទៅតុលាការដើម្បីចាត់​ការបន្ដ​តាមនីតិវិធី ​ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ បន្ទាប់ពីឃាត់ខ្លួន និង​បញ្ចប់​ការសួរ​។

សេចក្តីរាយការណ៍បន្តថា​៖មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩រួមមាន៖
-ទី១-លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់។
-ទី២-លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ។
-ទី៣-លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់​។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្ម​ការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធន​ធានធម្មជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មន្ដ្រីទាំង៣រូបនេះ ជាប់​ពាក់ព័ន្ធបទល្មើស​ព្រៃឈើជាមួយ ក្រុមហ៊ុនប៉ាស៊ីហ្វិក ដែលក្នុងនោះ ក៏ជាប់ពាក់ព័ន្ធជាមួយក្រុមជនជាតិវៀតណាម ​ដែល​ត្រូវតុលាការសម្រេចឃុំខ្លួន​ដាក់ពន្ធនាគារនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8945 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106629 នាក់
ខែនេះ :
516659 នាក់
3 ខែនេះ :
1137551 នាក់
សរុប :
17744287 នាក់