ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ អញ្ជើញ​ជួបសំណេះសំ​ណាល ជាមួយមន្ត្រីគណបក្សប្រជាជន ស្រុក​ឈូក​ ខេត្តកំពត
Sat,27 July 2019 (Time 06:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 496នាក់)


ខេត្តកំពត​៖​នៅព្រឹកថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តាយ​ ​សមាជិក​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា​ ​និងជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា​ខេត្ត​ បានអញ្ជើញជួប​សំណេះសំណាលជាមួយមន្ត្រី គណបក្សប្រជាជនកម្ពុជា​ នៅក្នុងស្រុកឈូក​ ខេត្តកំពត​។

ក្នុងពិធីនេះដែរ មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកឈូក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក​ មិនមែនជាសមាជិកគណៈកម្មាធិការគណបក្សស្រុក មេឃុំមិនមែនជាសមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធានការិយាល័យជុំវិញស្រុកមិនមែនជាសមាជិកគណៈកម្មាធិការគណបក្សស្រុក ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបចំនួន ១២៣នាក់ ។

មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម ជាវ តាយ បានលើកនូវចំណុចសំខាន់ៗ​ ពីការងារមួយចំនួនទាំងការងារបក្ស​ និងរដ្ឋបាល​ រួមមាន​៖
-​ សំណូមពរអោយអង្គពិធីនេះ​ ជាវេទិកាមានការចូលរួមមតិយោបល់លើកឡើងពីមន្ត្រីពាក់ព័ន្ធ ពី​បញ្ហាផ្សេងៗ​ ក្នុងមូលដ្ឋាន​ ដើម្បីជំរុញរកដំណោះស្រាយ​ និងការអនុវត្តកែលំអអោយបានកាន់តែមានប្រសិទ្ធភាពថែមទៀត។​
-​ ឯកឧត្តមបានកោតសរសើរដល់មន្ត្រីដែលមានការយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍​ និងការងារ​បម្រើ​សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អកន្លងមក​ ស្របតាមកម្មវិធីនយោបាយគណបក្ស​ ក៏ដូចជា​គោលនយោបាយ​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល​ ក្រោមការដឹក​នាំ​របស់​សម្តេចតេជោ ហ៊ុន សែន​ជានាយករដ្ឋ​មន្ត្រី​។​
 ​-​ ពាក់ព័ន្ធ​ការកសាងកម្លាំងនិងរៀបចំថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋាន​ ឯកឧត្តមក៏បានបញ្ជាក់ថា​ ត្រូវតែមានការកែប្រែ​ និងនៅតែបន្តជំរុញនូវតម្លាភាព​ ពិសេសចំពោះមន្ត្រីសកម្មការងារ​ ត្រូវតែមានការយកចិត្តទុកដាក់គិតគូរជាចាំបាច់​ ពិសេសទៀតនោះ​ គឺការកសាងកម្លាំងបក្សក្នុងស្រទាប់យុវជនដែលជាអ្នកបន្តវេន។​
-​ ឯកឧត្តមប្រធានគណបក្សខេត្ត​ ក៏បានណែនាំដល់មន្ត្រីត្រូវបន្តរក្សាការសាមគ្គីភាពល្អ​ និងយកចិត្តទុកដាក់ជំរុញបង្កើនលើការងារអភិវឌ្ឍន៍មូលដ្ឋាន​ ដែលមានរដ្ឋបាលខេត្តចូលរួមជួយគាំទ្រ ក៏ដូចជាការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ​ ក៏ត្រូវតែមានការយកចិត្តទុកដាក់បន្ថែមទៀតជាពិសេសក្នុងនោះបញ្ហាពាក់ព័ន្ធដីធ្លី​ និងសំណង់​ ក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាសំខាន់​ ដោយមិនត្រូវទុកអូសបន្លាយបញ្ហានៅតែបន្តដដែលៗទៀតទេ។​

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់ថវិកាសរុប ៥,៤៥០,០០០រៀល ដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ឃុំ ចំនួន​ ១០៩នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8547 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106231 នាក់
ខែនេះ :
516261 នាក់
3 ខែនេះ :
1137153 នាក់
សរុប :
17743889 នាក់