ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទក្រហម​ខេត្ត​ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ បើកយុទ្ធ​នា​ការបង្ការ​ជំងឺគ្រុនឈាម នៅខេត្តបន្ទាយមានជ័យ
Sat,27 July 2019 (Time 05:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តបន្ទាយមានជ័យ​៖លោកវេជ្ជបណ្ឌិត ហ៊ុយ​រ៉េកុល ប្រធានមជ្ឍមណ្ឌលជាតិប្រយុទ្ធ​ និងជម្ងឺគ្រុន​ចាញ់​ប៉ារ៉ាស៊ឺតសាស្ត្រ និង​បាណកសាស្ត្រ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយ​មានជ័យ លោកវេជ្ជបណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ វេជ្ជបណ្ឌិត ក្រុម​គ្រូពេទ្យអង្គភាព៣ស្ថាប័ណ ក្រុមយុវជនស្ម័គ្រចិត្តកា​កបាតក្រហមខេត្ត ជាច្រើន​រយ​នាក់ កាល​ពី​ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩នេះ បាននាំគ្នាចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំ ការ​បង្ការ និង​ការពារ​ជំងឺគ្រុនឈាម ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។

លោក កែវ សុភ័ត្រា បានមានប្រសាសន៍ក្នុងការបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ការ​បង្ការ និង​ការ​ពារ​ជំងឺគ្រុនឈាមថាការបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ការ​បង្ការ និង​ការពារ​ជំងឺគ្រុនឈាមនា​ពេល​នេះ មាន​គោលបំណង ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យ​បានយល់ដឹងអំពីជំងឺគ្រុនឈាម និង​ចូលរួម​សហការ​ទប់រទប់ស្កាត់​ការរាតត្បា​តនៃជំងឺគ្រុន​ឈាមនេះ​ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់នៃជំងឺគ្រុនឈាមនេះឲ្យបានខ្ពស់។

លោក​បន្ត​ថា ជំងឺគ្រុនឈាម​ក្នុង​ឆ្នាំ​២០១៩ នេះ​ខុស​ពី​ឆ្នាំ​មុនៗ ព្រោះ​កាល​មុន​ជំងឺ​នេះ​កើត​នៅលើ​តែ​កុមារតែនៅពេលសព្វថ្ងៃនេះ គឺ​កើត​នៅ​លើ​មនុស្ស​គ្រប់​វ័យ​ដែរ ដូចនេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូច​ជា​ស្ថាប័ណចំណុះ និង​កាកបាទក្រហម​កម្ពុជា បាន​ចេញ​គោលការណ៍​ណែនាំ​ឲ្យ​សាខា​កាកបាទ​ក្រហម​គ្រប់​រាជ​ធានី​ខេត្ត ទាំងអស់​សហ​ការណ៍​គ្នា​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​ចូលរួម​ទប់​ស្កាត់ស្កាត់​កុំឲ្យរីករាលដាលនៃជំងឺគ្រុនឈាមនេះ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​បន្តទៅទៀត។

​លោកបានបញ្ជាក់ឲ្យដឹងទៀត នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ស​ហការ​ជាមួយ​មន្ទីរ​សុខាភិបាល បើកចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ ការ​បង្ការ និង​និងកា​រពា​រជំ​ងឺគ្រុនឈាមនេះ ហើយ​ការបើកយុទ្ធនាការនេះបែងចែកជា៣ គឺ​ការអប់រំ​ផ្សព្វផ្សាយ​តាមរយៈ​រថយន្ត​ចល័ត ការ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​អាង ពាងទឹក នៅតាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ការធ្វើ​អនាម័យ​សំអាត​បរិស្ថាន​បំបាត់​ជម្រក​មូស​ខ្លា ហើយ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​បន្ត​ធ្វើ​យុទ្ធនាការ​នៅតាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​មាន​ការ​ផ្ទុះ​ជំងឺគ្រុនឈាម​ផង​ដែរ។

ក្នុងនោះដែរឯកឧត្តម អ៊ុំ រាត្រី បាន​ធ្វើការំពាវនាវដល់កំលាំងប្រដាប់អាវុធទាំង៣ស្ថាប័ណ អាជ្ញាធរ និងសង្គមស៊ី​វិញទាំងអស់ត្រូវដឹក​នាំចូលរួមកំចាត់នូវភ្នាក់ងារ ចម្លងជំងឺគ្រុនឈាមនេះ គឺមូលខ្លា​ត្រូវកំចា​ត់ដង្កូវទឹកដែលនៅតាមទឹកថ្លា ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ការពារ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺគ្រុនឈាម​នេះ​ដោយ ការ​សំអាត​បរិស្ថាន​នៅ​ក្នុង​ផ្ទះ​របស់ខ្លួន គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​កន្លែង​ដក់​ទឹកបាន មាន​ថ្លុក សំបក​កង់ សំបក​ដូង សំបក​កង់ឡាន ត្រូ​វលុប និង​ជីក​កប់​ឲ្យ​បាន​ស្អាត មិនត្រូវ​បណ្ដោយ​ទុក​ឲ្យ​របស់​ដែល​ដក់​ទឹកបាន នាំ​ឲ្យ​កើតមាន​ដង្កូវទឹក និង​មាន​មូស​ខ្លា​។

លោកបញ្ជាក់ឲ្យដឹងទៀតថា បើយើងសង្ស័យ​ថាកូនរប​ស់យើងមានការះរោគដូចជា ក្តៅខ្លួនខ្លាំង​លើស២ថ្ងៃ មានកន្ទួលក្រ​ហមលើស្បែក ឈឺពោះ និងឈឺខ្លួនប្រាណ អាច​ឲ្យអ្នកជំងឺ​ប្រើថ្នាំ​ប្រភេទ​ប៉ារ៉ាសេណាណុល តាមវេជ្ជ​បញ្ជាបាន ដើម្បី​ធ្វើការបញ្ចុះកំដៅ ហាមដាច់ខាត​មិនឲ្យអ្នក​ជម្ងឺលេបថ្នាំ​ប្រភេទអាស្ពីរីន​ជាដាច់ខាតបើយើងដឹងថា កូនសង្ស័យកូនកើតជម្ងឺ​គ្រុនឈាមត្រូវបញ្ជូន​ទៅមន្ទីរ​ពេទ្យ​នៅជិត​ផ្ទះយើងជាបន្ទាន់កុំឲ្យលើសពី៨ថ្ងៃ ទើបអ្នកគ្រូពេទ្យអាចជួយសង្គ្រោះបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13762 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106130 នាក់
ខែនេះ :
521834 នាក់
3 ខែនេះ :
1130518 នាក់
សរុប :
17735282 នាក់