ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សត្វជ្រូកជាច្រើនក្បាល​ ដែលឈ្មួញលួចដឹក ពីប្រទេសវៀតណាម ឆ្លងកាត់ជាច្រើន​ខេត្ត មកលក់​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបានជំនាញពេទ្យសត្វចុះបង្ក្រាប
Tue,02 July 2019 (Time 09:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 523នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយមានការព្រួយបារម្ភខ្លាច​ការឆ្លងមេរោគប៉េស្តជ្រូក​អាហ្វ្រិច ដល់ប្រជាព​លរដ្ឋ នាព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩ មន្ត្រីពេទ្យ​សត្វស្រុក និងពេទ្យសត្វខេ​ត្តបន្ទាយមានជ័យ បាន​ឃាត់​រថយន្តដឹកសត្វជ្រូក​១គ្រឿង​ ខណៈដែល​នាំពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា​ឆ្លង​កាត់ជាច្រើនខេត្ត មក​ដល់ព្រំដែនកម្ពុជា ថៃខាងលិចនៃប្រទេស ក្នុងខេត្តបន្ទាយមានជ័យ​​។

លោកហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់​ខេត្ត​បន្ទាយមានជ័យ​បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា​៖​ការឃាត់រថយន្តលួចដឹកជ្រូក ពីប្រ​ទេសវៀត​ណាម​នេះមាន​ម៉ាក់ហ៊ី​យានដាយ កង់៦ឆ្លងដែន​ពីវៀតណា​មឆ្លងកាត់ជាច្រើនខេត្ត បំរុងមកចែក​ចាយនៅបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តបន្ទាយមានជ័យ ឃាត់ចាប់បានកាលពីសៀល ថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០១៩​ នៅចំណុ​ចផ្លូវ​បំបែក ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ​កើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ។

លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងទៀតថា៖​ពាក់ពន្ធ័នឹងការដឹកជញ្ជូនសត្វជ្រូកលួច​នាំពី​ប្រទេស​វៀត​ណាមនេះ​ដែលបារម្ភពីការឆ្លង​ជម្ងឺប៉េស្តជ្រូកអាហ្វ្រិចឆ្លង​ដែនបំរុង​មកចែក​ចាយក្នុងភូមិសាស្រ្ត​ខេត្តបន្ទាយមានជ័យនេះ ​មន្ត្រីជំនាញពេទ្យសត្វក៏​បានទទួលការណែនាំ ពីថ្នាក់លើតាមខ្សែប​ណ្តោយ ការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន​គណ:បញ្ជារការកងឯកភាព ខេត្តបន្ទាយមានជ័យ និងក៏មានការសម្របសម្រួល​ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ្ញាអមអយ្យការ​សាលាដំបូងខេត្តផងដែរ។

លោកហ៊ុយ ទូច បានបញ្ជាក់ឲ្យដឹងទៀតថា៖រថយន្តនោះបានដឹកជ្រួកសាច់ចំនួន៤០ក្បាល ក្នុងនោះ​ងាប់​លើឡាន​៣ក្បាល ហើយបានលួចដឹកចេញពីព្រំដែនវៀតណាម ជាទីដែលផ្ទុះករណី​ជម្ងឺប៉េស្តិ៍​ជ្រូក​អាហ្វ្រិច ហើយឆ្លងកាត់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យម​កដល់ខេត្ត​បន្ទាយមាន​ជ័យតែម្តង។

ចំពោះមុខ មន្ត្រី​ពេទ្យសត្វ​បានឃាត់រថយន្ត និងអ្នកបើកទុក​នៅការិយាល័យ ហើយរក្សាជ្រូក​ទុកមួយរយ:​ពេល​តា​មវិធានការពេទ្យសត្វ។ក្នុង​នោះបា​នបូម​ឈាមជ្រូក​យកធ្វើសំណាក់​វិភាគបញ្ជូន​ទៅ​មន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិសោធន៍រកមេររោគចម្លងនានា រួមទាំងប៉េស្តជ្រូកអាហ្វ្រិច ដែលបង្កគ្រោះថ្នាក់​ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7379 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
98922 នាក់
ខែនេះ :
552038 នាក់
3 ខែនេះ :
1117882 នាក់
សរុប :
17820442 នាក់