ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក វេង សាខុន ស្នើឲ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយស្តីអំពីវិធានការបង្ការ និងទប់​ស្កាត់​ជំងឺគ្រុនឈាម
Sat,27 July 2019 (Time 04:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 491នាក់)


ខេត្តត្បូងឃ្មុំ៖លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្នើដល់លោកគ្រូ អ្នកគ្រូពេទ្យទូទាំងខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយភូមិ ឃុំ ស្រុកតំបែរ និងសមាជិក សមាជិកា​ទាំង​អស់ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយ នៅតាមភូមិ ឃុំ សាលារៀន ទីវត្តអារ៉ាម វិហ៊ារ និងអប់រំចល័ត ស្តីពីវិធានការ​បង្ការជំងឺគ្រុនឈាម បំផុស និងលើកទឹកចិត្ត​ចលនាចូលរួមរ​បស់ប្រជាជន​ឲ្យបាន​សកម្ម ក្នុងការអនុវត្តសកម្មភាពលុបបំបាត់ប្រភពកកើតមូស និងដង្កូវទឹក រាល់កន្លែងដែល​មាន​ទឹកដក់ថ្លា សំបកកង់ឡាន កង់ម៉ូតូ កំប៉ុង ដប ចានស្នោ ពាងទឹក និងវត្ថុអាចដក់ទឹកបានផ្សេងៗ។

មានប្រសាសន៍បែបនេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញចុះពិនិត្យស្ថានភាពជំងឺគ្រុន​ឈាម នៅមន្ទីរពេទ្យ​បង្អែក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងនាំយកនូវអំណោយ​របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចសេនាភក្តី សម្តេចពញាចក្រី ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុកតំបែរ និងព្រះតេជគុណ ព្រះចៅអធិការវត្តនានា ជូនដល់គ្រួសារក្រីក្រចំនួន ១៣៥គ្រួសារ។ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩​នៅទីស្នាក់កា​រគណបក្សប្រជា​ជនកម្ពុជា។

ពាក់ព័ន្ធនឹ​ងជំងឺគ្រុន​ឈាម ដែលជាជំងឺកាចសាហាវមួយ លោកប្រធានបានថ្លែងថា មូសខ្លាគឺជា​ភ្នាក់ងារ​តែ​មួយមុខគត់ ចម្លងនូ​វជំងឺគ្រុនឈាមដល់បុត្រធីតា និងគ្រួសារដែលអាច​បណ្ដាលឲ្យ​គ្រោះថ្នាក់ដល់ជីវិត។

ដើម្បីដោះស្រាយនូវរាល់បញ្ហា និងភាពកង្វះខាត លោកប្រធានក្រុមការងារ ក៏បានប្រគល់ជូននូវ សេរ៉ូមចំនួន៣១០កំប្លោក ថវិកាចំនួន​០៤លានរៀល សម្រាប់កសាងហេដ្ឋា​រចនាសម្ព័ន្ធជុំវិញ​មន្ទីរ​ពេទ្យ។ឧបត្ថម្ភលោកគ្រូ អ្នកគ្រូពេទ្យនូវថវិកា​ចំនួន​១០ម៉ីនរៀលក្នុង ០១នាក់ និងអ្នកជំងឺទាំង ៣៩នាក់ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន​៥ម៉ីនរៀលផងដែរ ដែលការឧបត្ថម្ភទាំងអស់នេះ គឺជាអំណោយ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយគ្នានោះដែរ លោកប្រ​ធានក្រុមការងារ ក៏ជម្រាបជូនជ្រាបផងដែរថា ក្តីបារម្ភរបស់ស​ម្តេចមកលើ​សុខទុក្ខរ​បស់ប្រជាជន តាមរយៈសកម្មភាពមនុស្សធម៌នាព្រឹកនេះ គឺពិតជាបា​នឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ដរបស់សម្តេចតេជោ គឺមិនឲ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់​ដោយអត់ឃ្លាននោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6961 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104645 នាក់
ខែនេះ :
514675 នាក់
3 ខែនេះ :
1135567 នាក់
សរុប :
17742303 នាក់