ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ចខេត្តកំពត បានបំបែកសំណុំរឿងឃាតកម្ម ​វាយសម្លាប់មនុស្ស ​នៅស្រុក កំពង់ត្រាច បានហើយ
Fri,26 July 2019 (Time 09:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 456នាក់)


ខេត្តកំពត៖ ករណីឃាតកម្មដែលជនដៃដល់ពីរនាក់ឪពុក ​និងកូនបានរួមដៃគ្នា​វាយសម្លាប់ជន​រង​គ្រោះ​ម្នាក់ឲ្យស្លាប់យ៉ាងអណោចអធ័មនៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាល​ពីព្រល​ប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពេលនេះសមត្ថកិច្ច នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បានបំបែកសំណុំរឿងទទួលបានជោគជ័យ។

លោក ឈឹម ឈាង ប្រធានការិយា​ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់អ្នកសារព័ត៌មាន​ឲ្យ​ថា បន្ទាប់ពីមានករណីឃាតកម្ម បុរសពីរនាក់ឪពុកនិងកូន លបវាយ​សម្លាប់បុរសម្នាក់ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច លោកឧត្តម​សេនី​យ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់ទិសដៅ តម្រូវឲ្យ​លោកដឹក​នាំកម្លាំង​ធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យគ្រប់ច្រកល្ហក ដោយខណៈ​នោះលោកបានសហការយ៉ាង​ស្អិតល្មួតរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយប្រើពេលវេលាជាង១០ថ្ងៃឯណោះ។

ជាលទ្ធផល នៅវេលាម៉ោ​ង១៥និង៤០នាទីរសៀល កម្លាំងក៏ដឹងតម្រុយជនសង្ស័យជាកូន ឈ្មោះ ទេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំកំពុងលាក់ខ្លួននៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វា រាជធានីភ្នំពេញ ទើបនាំកម្លាំងទៅឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បី​ស្តាប់ចម្លើយ ហើយកម្លាំងក៏នាំនៅបន្ត​តាមប្រមាញ់ស្រាវ​ជ្រាវរកមុខសញ្ញា​ជនដៃដល់​ជាឪពុកបន្ត​ទៀត។

លោកបានបន្តថា ​តាមរយៈការស្រាវជ្រាវតាមជំនាញរបស់សមត្ថកិច្ច កម្លាំងក៏ឈានទៅ​ឃាត់ខ្លួន​បុរស​ម្នាក់​ទៀតជាឪពុក ឈ្មោះឡុង រី ភេទប្រុស អាយុ៥២ឆ្នាំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩​ដែលកំពុងលាក់ខ្លួននៅ​ចំណុចវត្តថ្មដារក្រោម ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ រួចក៏នាំខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពត ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំ​រឿង​អនុវត្តតាមនីតិវិធី។

នៅចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យជាឪពុកបានសារភាពថា ខ្លួនពិតជាបានរួមដៃគ្នា​ជាមួយ​កូនប្រុស សម្លាប់បុរសម្នាក់ឈ្មោះ ឡី ថេង អាយុ៥២ឆ្នាំ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិច្រេស ឃុំបឹង​សាលា​ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រាកដមែន ដោយសារខ្លួនខឹងនឹងជនរងគ្រោះ ចោទ​ប្រកាន់ខ្លួនថាចេះធ្វើអំពើអាបធ្មប់។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង​បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ​ខែកក្កដា ឆ្នាំ២០១៩​ វេលាម៉ោង១៦និង៣០នាទីព្រលប់ មានករណី​ឃាតកម្មកើតឡើងនៅចំណុចភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែល​បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឡី ថេង ភេទប្រុស អាយុ៥២ឆ្នាំស្លាប់​ក្នុងថ្លុកឈាម​នៅកន្លែង​កើតហេតុ។

ចំពោះករណីឃាតកម្មនេះ បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះត្រូវបុរសពីរនាក់​(ឪពុកនិងកូន)​លបវាយសម្លាប់​នៅចំណុចផ្លូវលំមួយ ដោយប្រើចបជីកជាអាវុធ ខណៈពេលជនរង​គ្រោះជិះម៉ូតូឆ្លងកាត់ម្នាក់ឯង ហើយជនសង្ស័យទាំងពីរនាក់ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ប្រភពបានបន្តថា ជនសង្ស័យជាឪពុក ឈ្មោះ ឡុង រី អាយុ៥២ឆ្នាំ និងជនសង្ស័យជាកូនប្រុស ឈ្មោះ ទេន សារ៉ូ អាយុ២៥ឆ្នាំ ទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេតុខាងលើ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3479 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101163 នាក់
ខែនេះ :
511193 នាក់
3 ខែនេះ :
1132085 នាក់
សរុប :
17738821 នាក់