ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនបរទេសម្នាក់ ​ខណៈបើកម៉ូតូពេលយប់ ​ត្រូវរថយន្តបុក ​បណ្តាលឲ្យរងរបួសធ្ងន់
Fri,26 July 2019 (Time 08:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 518នាក់)


ខេត្តកំពត៖ជនបរទេសម្នាក់បានទទួល​គ្រោះថ្នាក់យ៉ាងដំណំ ដោយសាររថយន្តជ្រុល​ទៅបុក​ចំពីមុខ​ពេញទំហឹង ខណៈពេលជនរងគ្រោះបើកម៉ូតូ​នៅពេលយប់ម្នាក់ឯង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកា​លពីវេលាម៉ោង០០,២៥នាទីរំលងអធ្រាត ឈានចូល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានថ្មីព្រែកកំពង់បាយ ចន្លោះគី​ឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំ​ពង់បាយ ក្រុងកំពត។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបា​លចរាចរណ៍ បាននិយាយថា ជនរងគ្រោះមានឈ្មោះ TIMO THEE ភេទប្រុស អា​យុ២២ឆ្នាំ(របួសធ្ងន់) ជាជនជាតិបារាំង ស្នាក់នៅផ្ទះជួលនៅភូមិកំពង់ក្រុង ឃុំកំពង់​គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដ​ដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឡើងស្ពានមកពីលិចទៅកើត លុះ​មក​ដល់ចំណុចលើស្ពានក៏មានរថយន្តកូរ៉េចំណុះ១,៥តោន ពណ៌សមួយ​គ្រឿងបានបើក​ជែងរថយន្ត​ផ្សេងទៀតទើបជ្រុលទៅបុកម៉ូតូរបស់ជនជាតិបារាំងចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ព្រមទាំងខូចខាតម៉ូតូយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបានបើកគេចទៅទិសខាងលិចបាត់ស្រមោលឈឹង។

ក្រោយពីកើតហេតុ​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅ​រថយន្តសាមុយ​ដើម្បីដឹកទៅ​សង្គ្រោះ​នៅ​ឯមន្ទីរ​ពេព្យភ្នំពេញ​ទាំងយប់ ព្រោះតែជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរមិនធម្មតា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8825 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106509 នាក់
ខែនេះ :
516539 នាក់
3 ខែនេះ :
1137431 នាក់
សរុប :
17744167 នាក់