ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តមណ្ឌល​គិរី ដឹកនាំកម្លាំងចម្រុះ ចុះដកប​ង្គោលរបងថ្ម អនាធិបតេយ្យរាប់រយបង្គោល ដែល​ជនខិលខូចបោះព័ទ្ឋរំលោភយ​កដី គម្រោងសាងសង់ព្រលានយន្តហោះ នៅស្រុកអូររាំង
Fri,26 July 2019 (Time 08:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តមណ្ឌលគិរី​៖នា​ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩​ កម្លាំងចម្រុះ ដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី ចុះដកបង្គោ​លរបងថ្មអនាធិ​បតេយ្យរាប់រយ​បង្គោល ដែលជ​នខិលខូចបោះព័ទ្ឋរំលោភយកដី គម្រោងសាងសង់ព្រលានយន្តហោះ ដែលមានទី​តាំង​នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង។

ឯកឧត្តម ស្វាយ សំអ៊ា​ង អភិបាលខេត្ត បានឲ្យដឹងថា សកម្មភាពដែល​អាជ្ញាធរបានចុះធ្វើនេះ គឺ​ដើម្បីកា​រពារដីបម្រុងទុក​របស់រដ្ឋសម្រាប់ធ្វើការ​សាងសង់ព្រលានយន្តហោះនាពេលខាងមុខ។ អភិបា​លខេត្ត បន្តថា​ ដោយមើលឃើញមានសកម្មភាព បោះបង្គោលកំណត់​ព្រំដីយក​ជាកម្ម​សិទ្ឋផ្ទាល់ខ្លួន លើដីព្រលា​នទើបលោកសម្រេចដឹកនាំមន្ត្រីជំនាញបរិស្ថាន នគរបាល និងអាវុធហត្ថ ចុះដក​បង្គោលរបងថ្មទាំងនោះ យកទៅរក្សាទុកប៉ុណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាល​ស្រុក​អូររាំង ដើម្បីស្រាវជ្រាវបន្តទៅតាមនិតីវិធី។

ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់ថា មិនត្រឹមតែដីទីតាំងព្រ​លានហោះនេះទេ ដែលអាជ្ញាធ​រចុះអនុវត្តន៍​ការពារដីទុកជាសម្បត្តិសាធារណៈ សូម្បីដីចំការស្រល់ ដែលកំពុង​រងការ​ទន្ទ្រានពី​ជនមួយក្តាប់តូច ក៏លោកដាក់​បញ្ជាឲ្យមន្ត្រីជំនាញ នឹងពាក់ព័ន្ឋទាំងអស់ចុះត្រួតពិនិត្យ និង​រឹបអូសទុកជាសម្បិត្តរដ្ឋវិញ។

ឯកឧ​ត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បាន​បញ្ជាក់ទៀតថា​«គម្រោងសាងសង់​ប្រលាន​យន្តហោះនេះ គឺអាកាសចរណ៍ស៊ីវិល សហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀប​ចំទីតាំងដី​ទុក​ស​ម្រាប់​កសាងព្រលានយន្តហោះ ដែលមានផ្ទៃដីទំហំប្រមាណជា៩០០ហិចតា ស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3266 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101700 នាក់
ខែនេះ :
552867 នាក់
3 ខែនេះ :
1130601 នាក់
សរុប :
17812409 នាក់