ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្តមសេនីយ៍ គន់ គីម អ​ញ្ជើញជាអធិ​បតីក្នុងកិច្ចប្រជុំ​ ស្តីពីការត្រួតពិ​និត្យការងារ ត្រៀមបង្ការ និង​សង្រ្គោះ គ្រោះមហន្តរា​យ នៅសាលាខេត្តបាត់ដំបង
Fri,26 July 2019 (Time 05:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 491នាក់)


ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទ​ទួល​បន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះ គ្រោះម​ហន្តរាយនៅសាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក ឡាំ ហេង​ហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ដឹកនាំកង​កម្លាំង​ទាំង៣ប្រភេទ ព្រមទាំងក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង​ស្រុកឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានាក្នុងខេត្តចូលរួមប្រមាណជាង៣០០នាក់។

បន្ទាប់ពីឯកឧត្តម ងួ​ន រតនៈ អភិ​បាល នៃគណៈអភិបាលខេត្ត បានឡើងអានរបាយការណ៍​ស្វាគមន៍​ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបាន​កើតឡើង​រយៈពេល​៦ខែដើម​ឆ្នាំ២​០១៩​កន្លងមក បាននិងកំពុងអនុវត្តធ្វើកិច្ចការនេះ ហើយបន្តប​ម្រើសង្រ្គោះ​ប្រជាពលរដ្ឋ​ឲ្យបានទាន់​ពេលវេលា។

ក្នុងឱកាសនោះទេសរដ្ឋមន្រ្តី គន់ គីម​ បានអនុញ្ញាតឲ្យលោកមេឃុំ សហគមន៍ ប្រធានមន្ទីរជំនាញ​ពាក់ព័ន្ធឡើងរាយការណ៍ ជូនអង្គប្រជុំជាក់ស្តែងនៅតាមូលដ្ឋានរបស់ខ្លួន និងក្នុងខេត្តទាំង​មូលដើម្បី​ធ្វើរបាយការណ៍ជូនទៅថ្នាក់ជាតិ។ 

ទេសរដ្ឋ​មន្រ្តី គន់ គីម បានបញ្ជាក់ថា គោលបំណង នៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបា​នរា​ល់ព័ត៌មានផ្សេងៗ ពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ ជួយសង្រ្គោះ មានសំភារៈ និងស្បៀនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗនៅមូលដ្ឋាន។

ទេសរដ្ឋមន្រ្តី​បានបន្តថា ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានស​ម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមន៍កាកបាទក្រហមកម្ពុជា ដែលតែងតែយ​កចិត្តទុកដាក់​គិតគូពីសុខទុក្ខ​ប្រជាពលរដ្ឋ​រហូតមក និងក្នុងនាមលោកជាអនុប្រធានទី១ នៃគណ:កម្មាធិការជា​តិគ្រប់គ្រងគ្រោះម​ហន្តរាយ បានជម្រុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំ​ងអស់ ដែលមានលោកអភិបាលខេត្ត ជាប្រធាន​កិត្តិយសស្រាប់ ត្រូវបន្តយកចិត្តទុកដាក់និងសហការគ្នាធ្វើការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813336 នាក់