ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ រដ្ឋ​មន្ត្រី​ទី២ ក្រសួងការពារជាតិប្រ៊ុយណេ
Fri,26 July 2019 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 462នាក់)


រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof រដ្ឋមន្ត្រីទី២ ក្រសួងការពារជាតិប្រ៊ុយណេ។

ក្នុងជំនួបនេះ លោក Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof បានបញ្ជាក់ ពីទំ​នាក់​ទំនងយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ និងក្នុងក្របខណ្ឌ​ប្រទេស​សមា​ជិកអាស៊ាន។លោកគាំទ្រគំនិតផ្តួចផ្តើមសកម្មភាពទ្វេភាគីរួមគ្នាដែលកងទ័ព នៃប្រទេសទាំងពីរ នឹងបង្កើតនៅពេលអនាគត។

ឧត្តមសេនី​យ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកថា​ ដំណើរទស្សនកិច្ចនេះ ជាការ​បន្តរឹតចំណង​មិត្តភាព នៃប្រទេសទាំងពីរ កងទ័ព និងប្រជាជនទៅថ្ងៃអនាគតទាំ​ងកម្រិតទ្វេភាគី និង​តំបន់អា​ស៊ានទាំងមូល។ក្នុងនោះ​ឯកឧត្តមបានថ្លែងអំ​ណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Dato Paduka Seri Haji Awang Halbi Bin Haji Md Yossof និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពប្រ៊ុយណេ ដែល​បានទទួលស្វា​គមន៍យ៉ាកក់ក្តៅ ចំពោះគណៈប្រតិ​ភូកងទ័ពជើងគោកកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3920 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
102354 នាក់
ខែនេះ :
553521 នាក់
3 ខែនេះ :
1131255 នាក់
សរុប :
17813240 នាក់