ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋខ្វះខាត ចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ ចំនួន៧៤គ្រួសារ នៅស្រុកបារាយណ៍ បានទួលអំ​ណោយ ពីកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ
Thu,25 July 2019 (Time 10:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តកំ​ពង់ធំ៖ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការីកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បាននាំ​យក​អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចែកជូនបង​ប្អូនប្រជាពល​រដ្ឋខ្វះខាត ​ចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ ចំនួន៧៤គ្រួសារ ស្ថិតនៅវត្តកំពង់ពោន ឃុំបាក់ស្នា នៅស្រុកបារាយណ៍។

នាឱកាសនេះ ឯកឧត្តមបា​នស្នើដល់លោកមេភូមិ មេឃុំ លោកអភិបាលស្រុក ត្រូវចុះត្រួតពិ​និត្យ​មើល​ស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានជាប្រចាំ  ហើយជួយពួក​គាត់ឲ្យបានទាន់​ពេលវេលា ទោះបីមួយគ្រួសារ ឬពីរគ្រួសារក៏ដោយនៅ។
ប្រ​សិនបើមានករ​ណីច្រើនគ្រួសារ សូមរាយការណ៍ មកសាខាកាកបាទក្រហមខេត្ត ដើម្បីរៀបចំជា​សម្ភារៈ និងថវិការ ចុះជួយបន្តទៀត ដោយមិនទុកឲ្យបងប្អូនណាម្នាក់អត់ឃ្លាននោះទេ។

ឯកឧត្តមបន្ថែម​ទៀតថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយ​សម្រាលការខ្វះ​ខាតរ​បស់បងប្អូនបានមួយកម្រិតផងដែរ ដូច្នេះសូមបងប្អូនត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំ ដូចជា​ការចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារបានមួយផ្នែកផងដែរ។ 

ឯកឧត្តមបា​នថ្លែងថា ក្នុងនា​មកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូន​ប្រជាពលរដ្ឋ និងសូមពាំនាំ​ការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​ប្រធានសាខា​កាក​បាទក្រហមកម្ពុជា ដែលតែងតែគិតគូរ​ពីសុខទុកបងប្អូន ដោយធ្វើ​យ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។

ឯកឧត្តមក៏​បានបន្ថែមទៀតថា រដូវនេះ គឺជារដូវ​វស្សា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរ​ក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំ​បាត់​ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លា ដូចជាក្នុងពាងទឹក អាងទឹក សំបកកង់ឡាន កង់​ម៉ូតូ សំបកកំប៉ុង ដ​ប ចានស្នោរ​ និងសំបកវត្ថុដក់ទឹកភ្លៀងផ្សេងៗ និងដាក់អាបែត ក្នុងពាងទឹក ឬ​អាង​ទឹក ជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3386 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
101820 នាក់
ខែនេះ :
552987 នាក់
3 ខែនេះ :
1130721 នាក់
សរុប :
17812529 នាក់