ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជួយ​ឧបត្តម្ភដល់ គ្រួសារ​ប្រជាពលរដ្ឋក្រីក្រ មានជំងឺធ្ងន់ធ្ងរ
Thu,25 July 2019 (Time 10:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 512នាក់)


ខេត្តកោះកុង​៖​នៅថ្ងៃព្រហស្បត្តិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ​កក្កដា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកសាខា សហការជាមួយក្រុមគ្រូពេទ្យ​ផ្នែកសង្គ្រោះ​បន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះសាកសួរសុខទុក្ខ និងនាំយកអំ​ណោយ​មនុស្សធម៌ ទៅជួយឧបត្តម្ភជូនដល់ គ្រួសារ​ប្រជាពលរដ្ឋក្រីក្រ ដែលមានប្រពន្ធឈ្មោះ ស៊ុន ហេង អាយុ ៥៨ ឆ្នាំ មានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកនៅលើគ្រែ ព្រមទាំងមានកូនស្រីចំនួន​២នាក់នៅក្នុង​បន្ទុក រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នកំពុង​សម្រាកព្យា​បាលជម្ងឺនៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។ 

អំណោយមនុស្សធម៌ ដែលបាននាំយកមកផ្តល់ជូនរួមមាន៖​មីម៉ាម៉ា១កេស,ទឹកសុទ្ធឳរ៉ាល់១កេស,ទឹកដោះគោឆៅ១ឡូ,ទឹកផ្លែឈើស្រស់១២កំប៉ុង ទឹកដោះគោ​ខាប់៤កំប៉ុង,ត្រីខ១០កំប៉ុងអាវយឺត២ ព្រមទាំងថវិកាចំនួន ១៥២,៥០០រៀលផងដែរ។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារលោកពូ ស៊ុន ហេង,​ លោកនាយកសាខា ក៏បានលើកទឹកចិត្ដ​ដល់លោកពូ​ ក៏ដូចជាក្រុមគ្រួសារ​ សូមកុំអស់សង្ឃឹម​បន្តខិតខំមើលថែទាំ​ ព្យាបាលជម្ងឺ​ ដោយស្តាប់តាម​ការណែនាំរបស់គ្រូពេទ្យ​ ដើម្បីឆាប់បានជាសះស្បើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1170 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92713 នាក់
ខែនេះ :
545829 នាក់
3 ខែនេះ :
1111673 នាក់
សរុប :
17814233 នាក់