ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនជាតិ​ចិន​១៥០​នាក់ នៅ​ក្នុង​កា​រ៉ា​អូ​ខេ​ “​អូ​បា​ម៉ា​”​ ខេត្តព្រះសីហនុ ពាក់ពន្ឋ័ករណី គ្រឿង​ញៀន
Thu,25 July 2019 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 427នាក់)


ខេត្ត​ព្រះសីហនុ​៖កម្លាំងសមត្ថកិច្ចខេត្ត​ព្រះសីហនុ ក្រោម​ការ​ដឹកនាំផ្ទាល់ពី​ឯកឧត្ដម​ គួច​ ចំរើន​ អភិ​បាល នៃ​គណៈអភិបា​ល​ខេត្តព្រះសីហនុ និង​មានការចូលរួ​មពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នង​ការនគរបាល​ខេត្ត និងកងកម្លាំង​ជាច្រើ​ន បានចុះប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់​ទ្រាយធំ ​នៅ​ក្នុង​កា​រ៉ា​អូ​ខេ​ “​អូ​បា​ម៉ា​” ដោយឃាត់ខ្លួនជនជាតិ​ចិន​បានចំនួន១៥០​នាក់។

សូមជំរាបដែរថា​៖ការចុះប្រតិបត្តិការណ៍បង្ក្រាបនេះបាន​ធ្វើ​ឡើង​នៅវេលាម៉ោង៣:០០នាទីទៀបភ្លឺ​ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិតក្នុងក្រុម​១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះ​សីហនុ។​​​

បើតាមលោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា​ ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀនទ្រង់ទ្រាយធំ​ នៅ​ក្នុង​កា​រ៉ា​អូ​ខេ​ “​អូ​បា​ម៉ា​”​ កម្លាំងនគរបាល​ បានឃាត់ខ្លួន​មនុស្ស​ចំនួន​ ​១៥០​នាក់​ ស្រី​ ៤៨​នាក់​ ជនជាតិ​ចិន​ ​(​កំពុង​ប្រើប្រាស់​គ្រឿងញៀន​តាម​បន្ទប់​)​។

ក្រោយពីបង្ក្រាប់កម្លាំង​សមត្ថកិច្ច​ដកហូត​បាននូវវត្ថុតាងរួមមាន​៖​ជ្រុ​ញ​សម្រាប់​ប្រើ​គ្រឿងញៀន​ ចំនួន​៣៥​ជ្រុ​ញ​ និង​គ្រឿងញៀន​មួយ​ចំនួន​ប្រភេទ​ Ketamin​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងអស់​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​ ដើម្បី​សាកសួរ​យក​ចម្លើយ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
587 នាក់
ម្សិលមិញ :
3920 នាក់
សប្តាហ៍នេះ :
92130 នាក់
ខែនេះ :
545246 នាក់
3 ខែនេះ :
1111090 នាក់
សរុប :
17813650 នាក់